• 2019-01-29 03:54:22
  • ព័ត៌មាន

Fabregas ប្រាប់​ហេតុផល​ធំ​ដែល​ផ្ទេរ​ទៅ Monaco ទោះ​ដឹង​ថា​ក្លឹប​កំពុង​ដុនដាប

  • 2019-01-29 03:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fabregas បាន​ទម្លាយ​ឲ្យ​ដឹង​ ដោយ​សារ​វត្តមាន​របស់​អតីត​មិត្ត​រួម​ក្រុម​នៅ​ Arsenal គឺ​ Thierry Henry ជា​ហេតុផល​ចម្បង​ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ Monaco។

Fabregas បាន​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​កន្លះ​​ជាមួយ Monaco កាល​ពី​ថ្ងៃ​ទី ១១ ខែ​ មករា បន្ទាប់​ពី​មិន​​ជាប់​ជម្រើស​ដំបូង​នៅ Chelsea។​ យ៉ាងណាមិញ​ កីឡាករ​អេស្ប៉ាញ​រូប​នេះ​លេង​បាន​ត្រឹម​តែ​៣​ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការ​ដឹក​នាំ​របស់ Henry មុន​ពេល​ក្លឹប​បណ្ដេញ​លោក​ចោល។

ទោះ​ដឹង​ថា Monaco កំពុង​តែ​យ៉ាប់យ៉ឺន​ក្នុង​ Ligue 1 តែ Fabregas នៅ​តែ​សម្រេច​ចិត្ត​មក​ដោយ Thierry Henry ជា​មូលហេតុ​ធំ។ "ខ្ញុំ​មិន​កុហក​ទេ ហេតុផល​ធំ​​សម្រាប់​ខ្ញុំ​ក្នុង​ការ​មក​លេង​នៅ Monaco ដោយ​សារ Henry ហៅ​ខ្ញុំ​មក។ គេ​ចង់​ឲ្យ​ខ្ញុំ​លេង​គ្រប់​ប្រកួត គ្រប់​នាទី។ Fabregas និង​Henry លេង​នៅ​ Arsenal ជាមួយ​គ្នា​រវាង​ឆ្នាំ​២០០៣​ដល់​២០០៧៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់