• 2019-01-28 08:52:08
  • ប្រដាល់

Kiatmoo9 ប៉ះ​​​ ឡៅ ចិត្រា​ ដើម្បី​ស្រវា​ឱកាស​​«ជើងឯកពិភពលោក ONE»

  • 2019-01-28 08:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​​ថៃ​ Superlek Kiatmoo9 ត្រូវ​ប្រឈម​នឹង​អ្នក​លេង​គុន​ខ្មែរ​​ ឡៅ ចិត្រា​ នា​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​លើ​សង្វៀន​លំដាប់​ពិភព​លោក​​ ONE: CLASH OF LEGENDS  ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ដែល​ជា​ទឹក​ដី​កំណើត​របស់​ខ្លួន​តែ​ម្តង។

កីឡាករ Kiatmoo9 (រូបថត៖ yokkao)

សម្រាប់​ការ​ជួប​ជា​មួយ​អ្នក​គុន​ខ្មែរ​​នៅ​សង្វៀន​ ONE គឺ​ជា​ឱកាស​ដែល​ជើង​ខ្លាំង​ Superlek Kiatmoo9​ប្តេជ្ញា​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​បោះ​ជំហាន​ទៅ​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​ដែល​ជា​ក្តី​ស្រមៃ​របស់​ខ្លួន។ រូប​គេ​បាន​និយាយ​ថា នេះ​ជា​ការ​ប្រកួត​លំដាប់​ពិភព​លោក​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​អាជីព​របស់​ខ្លួន។

កីឡាករ​ប្រដាល់​ឆ្នើម​ប្រចាំ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១២​បាននិយាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨​ ខែ​មករា នេះ​ថា ៖«ខ្ញុំ​ពិត​ជា​រំភើប​បំផុត​ ពី​ព្រោះ​នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​នៅ​សង្វៀន​ ONE។ វា​ជាសង្វៀន​ដ៏​ធំ​ និង​ថ្មី​បំផុត​ ច្បាប់​​ថ្មី​ និយាយ​ទៅ​អ្វី​ៗ​ថ្មី​ទាំង​អស់។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​មុន​​ទេ។ ខ្ញុំ​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ជា​មួយ​ហ្កង់​​ថ្មី​ ហើយ​ឥឡូវ​សាំ​ហើយ។ បាន​វ៉ៃ​នៅ​សង្វៀន​ ONE ពិត​ជា​មោទនភាព​ណាស់​សម្រាប់​ខ្ញុំ​ ហើយ​ពិត​ជា​រីករាយ​​លើ​សង្វៀន​ប្រដាល់​លំដាប់​ពិភព​លោក​នេះ។ វា​ច្បាស់​ហើយ​ជា​សង្វៀន​ធំ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​​តាម​ដែល​អាច​​ធ្វើ​ទៅ​បាន​ដើម្បី​សម្រេច​គោល​ដៅ​ធំ​គឺ​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​របស់​ ONE»។

ឡៅ ចិត្រា ហ្វឹកហាត់

ប្រវត្តិ​ប្រកួត​កីឡាករ​ថៃ Superlek Kiatmoo9

  • ប្រកួត​៖ ៣២៧​ដង
  • ឈ្នះ៖ ២៣២ដង
  • ចាញ់៖ ៩២​ដង
  • ស្មើ៖ ៣ដង

ប្រវត្តិប្រកួតកីឡាករ​កម្ពុជា ឡៅ ចិត្រា

  • ប្រកួត​៖ ៧០​ដង
  • ឈ្នះ៖ ៦៣​ដង
  • ចាញ់៖ ៥ដង
  • ស្មើ៖ ២ដង

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់