• 2019-01-28 03:23:05
  • ប្រដាល់

អ្នក​ទាប​ប៉ះ​អ្នក​មិន​សូវ​ខ្ពស់​ ម៉ន​ សាម៉េត​ យុគ​ យក្សផ្លែ ​កក្រើក​សង្វៀន​

  • 2019-01-28 03:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​ដែល​អ្នក​ទស្សនា​មើល​ឃើញ​ថា​មាន​ភាព​រហ័សរហួន​ដូច​គ្នា​និង​មាន​កម្ពស់​ប្រហាក់ប្រហែល​គ្នា​ទៀត​នោះ​ ម៉ន​ សាម៉េត​ ប៉ះ​សិស្ស​ប្អូន​ យុគ​ យក្សផ្លែ​ ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​មករា​ ២០១៩។​

ម៉ន សាម៉េត(ខៀវ)

សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប៉ះ​គ្នា​ជា​មួយ​ យក្សផ្លែ​ មិន​សូវ​ជា​ពិបាក​ប៉ុន្មាន​ទេ​ ដោយ​សារ​ដៃគូ​ធ្លាប់​ចាញ់​សន្លប់​ម្ដង​ហើយ​នៅ​សង្វៀន​ផ្សេង​ពី​មុន។​ ដៃគូ​របស់​ខ្លួន​ហាក់​មាន​ចិត្ត​ខ្លាច​ ដូច្នេះ​ការ​ប្រកួត​របស់​គេ​មិន​សូវ​ជា​ល្អ​ឡើយ​ ពោល​មិន​សូវ​ហ៊ាន​វ៉ៃ​ និង​ចេញ​ផ្លែ​មួយ​ៗ​ប្រយ័ត្ន​ខ្លាំង។​

អ្នក​ប្រដាល់​មក​ពី​ព្រែកឯង​ខាង​លើ​បន្ថែម​ទៀត​ថា​ យក្សផ្លែ​ គេ​ល្អ​កណ្ដាប់ដៃ​ វ៉ៃ​ចេញ​ធ្ងន់​ ការ​ប្រកួត​ភ្លាត់​ត្រូវ​១ដៃ​ក្នុង​ទឹក​ទី២​ ចង់​យ៉ាប់​ដែរ។​ សាម៉េត​ ក៏​មាន​ការ​ប្រយ័ត្ន​ខ្លាំង​ដែរ​ ជា​ពិសេស​គេច​ពី​ដៃ​របស់​ យក្សផ្លែ​ និង​ព្យាយាម​វ៉ៃ​ផ្លាស់ប្ដូរ​ក្បាច់​មួយ​តែ​ម្ដង​រហូត​ឆ្មក់​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ហើយ​ឈ្នះ​ពិន្ទុ​បែប​នេះ។​

ម៉ន សាម៉េត ពេលឈ្នះ យក្សផ្លែ​

កីឡាករ​ ម៉ន​ សាម៉េត​ មាន​កម្ពស់​ ១,៦៥​ cm​ ចំណែក​ យក្សផ្លែ​ មាន​កម្ពស់​ទាប​ជាង​បន្តិច​ អាច​ថា​ប្រហែល​ ១,៦៤​ cm។​ ការ​ប៉ះ​គ្នា​ចុង​ក្រោយ​នៅ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​គឺ​ សាម៉េត​ ឈ្នះ​ពិន្ទុ​ និង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ទម្ងន់​ ៥៧​គីឡូក្រាម​ជា​បន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់