• 2019-01-26 01:10:34
  • ព័ត៌មាន

អតីត​កីឡាករ​ Arsenal ថា​ United បច្ចុប្បន្ន​ខុស​ស្រឡះ​ពី​ជំនាន់​លោក​ JM

  • 2019-01-26 01:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​ Ole Gunnar Solskjaer គឺ​មាន​ទម្រង់​លេង​ល្អ​ជាង​មុន​ដាច់​ក្រោយ​ទម្លាក់​ Arsenal ចេញ​ពី​ពាន​ FA Cup កាល​ពី​យប់​មិញ​។​ នេះ​បើ​តាម​សម្ដី​លោក​ Ian Wright ជា​អតីត​កីឡាករ​ Arsenal ផ្ទាល់។​

ក្រុម​យក្ស​មក​ពី​ទីក្រុង​មេនឆេសស្ទ័រ​ បាន​ប្រកួត​៨​ដង​ ឈ្នះ​ទាំង​៨​ដង​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់ការ​ថ្មី​​មក​ជំនួស​លោក​ Jose Mourinho ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តួ​នាទី។​ Alexis Sanchez, Jesse Lingard និង​ Anthony Martial គឺ​ជា​អ្នក​បំប៉ោង​សំណាញ់​ទី​ Arsenal នៅ​ Emirates ឲ្យ​ United ឈ្នះ​ការ​ប្រកួត​។

គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​បំផុត​។ Manchester United ហាក់​មាន​កីឡាករ​ផ្សេង​ខុស​ដាច់​ពី​មុន។ របៀប​នៃ​ការ​លេង គឺ​ប្លែក​ពី​ជំនាន់​លោក​ Jose Mourinho ដឹកនាំ។​ Wright និយាយ​សរសើរ​ដូច្នេះ។​

United មាន​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​ចាប់​តាំង​ពី​បណ្ដេញ​លោក​ Mourinho កាល​ពី​ខែ​ធ្នូ​។ របៀប​ដឹកនាំ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​២​ឆ្នាំ​​កន្លះ​កន្លង​មក​រង​ការ​រិះគន់​ច្រើន​ពិសេស​គឺ​ការ​លេង​របៀប​ការពារ​ដែល​គេ​ហៅ​ថា​ "ចត​ឡាន​ក្រុង"។ មុន​មាន​ការ​បណ្ដេញ​ចេញ​ បិសាច​ក្រហម​មាន​គម្លាត​ពិន្ទុ​​ក្បែរ​តំបន់​កាត់ចោល​ ច្រើន​ជាង​ក្រុម​កំពូល​តារាង៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់