• 2019-01-26 00:48:35
  • ព័ត៌មាន

គ្មាន​នរណា​ទប់​ជាប់! United ទម្លាក់​ Arsenal ពី​ FA Cup បន្ត​ឈ្នះ​៨ប្រកួត​ជាប់​គ្នា

  • 2019-01-26 00:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ចូល​ខ្លួន​ក្នុង​បញ្ជី​ជន​រងគ្រោះ​ទី​៨​របស់​ Manchester United ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ole Gunnar Solskjaer ក្រោយ​ចាញ់​ក្នុង​លទ្ធផល​ ៣​ទល់​នឹង​១​​កាល​ពី​យប់​មិញ។​

ការ​ប្រកួត​ FA Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ទឹកដី​ Emirates Stadium ក្រុម​ភ្ញៀវ​មាន​​ឱកាស​នាំ​មុខ​មុន​២​គ្រាប់​ត្រឹម​២​នាទី ក្នុង​នោះ​ Sánchez អតីត​កីឡាករ​ Arsenal ផ្ទាល់​បាន​ស៊ុត​បញ្ចូលទី​នាទី​៣១​ មុន​ Lingard បន្ថែម​១​គ្រាប់​ទៀត​នៅ​២​នាទី​បន្ទាប់។​​

មុន​ចប់​វគ្គ​ទី​មួយAubameyang បាន​វាយ​បក​ឲ្យ​ម្ចាស់​ផ្ទះ​បាន​១​គ្រាប់​វិញ​នៅ នាទី​៤៣។​ នៅ​វគ្គ​ទី​ពីរ​ Arsenal មិន​អាច​សងសឹក​លើ​ United បាន​ទេ​ផ្ទុយ​ទៅ​វិញ​ កម្លាំង​ថ្មី​ Martial ដែល​ប្ដូរ​ចូល​ជំនួស​ Sánchez​ បាន​បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៨២​ដើម្បី​ឲ្យ​ក្រុម​រហស្សនាម​បិសាច​ក្រហម​កក់​កៅអី​វគ្គ​៨​ក្រុម​ជា​បន្ដ។

នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​៨​ប្រកួត​ជាប់​គ្នា​ហើយ​របស់​អ្នក​ចាត់​ការ​ថ្មី​ Solskjaer គិត​ទាំង​កម្មវិធី​ Premier League និង​ FA Cup។ ប្រកួត​បន្ទាប់​ Man Utd ត្រូវ​ប៉ះ Burnley នៅ​ថ្ងៃ​ពុធ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់