• 2019-01-22 09:10:11
  • បាល់ទះ

គេ​ឆ្ងល់​រឿង ​រើស​ក្មេង​ក្រោម​១៣​ឆ្នាំ ​តែ​ចង់​បាន​​កម្ពស់​១,៧៥​ឡើង! ពេល​នេះ ​គ្រូ​វិសាខា ​ចេញ​មុខ​ពន្យល់​

  • 2019-01-22 09:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្រុម​បាល់ទះ​វិសាខា​បាន​សេចក្ដី​ប្រកាស​មួយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ទាក់​ទង​រឿង​ក្លឹប​ជ្រើស​រើស​កីឡាករ​​ថ្មី​ដែល​មាន​កម្ពស់​ចាប់​ពី​១,៧៥​ ម៉ែត្រ​ឡើង ដោយ​កំណត់​អាយុ​​​មិន​ឲ្យ​លើស​ ១៣ ឆ្នាំ។

លោក សាន សុក្រិត

​ទាក់​ទង​រឿង​កំពុង​ក្ដៅ​គគុក​នេះ​​លោក សាន​ ​សុក្រិត ​គ្រូ​បង្វឹក​បាល់ទះ​ក្រុម​វិសាខា​បាន​​​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​នេះ​គឺ​រើស​តែ​២​នាក់​ប៉ុណ្ណោះ ដោយ​កីឡាករ​ទាំង​ពីរ​នាក់​​នោះ​​យក​មក​បង្ហាត់​​ជា​អ្នក​​ប៉ះ​សេ​ (លើក​បាល់​) ។ ជាង​នេះ​ទៅ​ទៀត​គឺ​រើស​យក​អ្នក​មិន​ចេះ​លេង​បាល់​​សោះ​​តែ​ម្ដង។

​លោក​បញ្ជាក់​ទៀត​ថា ​ការ​កំណត់​នេះ​ នឹង​អាច​មាន​ការ​បន្ធូរបន្ថយ​ បើ​​សិន​​មិន​អាច​​ស្វែង​រក​​បាន។ ​បើ​គិត​មក​ដល់​ពេល​នេះ​មាន​ក្មេង​ម្នាក់​ ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពត ​មាន​កម្ពស់ ១,៧៣ ​​ម៉ែត្រ​​មាន​​អាយុ ១៣ ឆ្នាំ​​បាន​ដាក់​ពាក្យ​ចង់​ចូល​រួម​​។ ប៉ុន្តែ​កម្រិត​អាយុ​នេះ​​ ​​កំពុង​ខុស​គោលការណ៍ ប៉ុន្តែ​នឹង​អាច​យក​ក្មេង​នេះ​ ប្រសិន​បើ​រក​​តាម​គោលការណ៍​មិន​បាន។

​មួយ​វិញ​ទៀត ក្មេង​​ត្រូវ​តាម​លក្ខខណ្ឌ ហើយ​ចូលរួម​ហាត់​បាល់ទះ​នេះ​ក្លឹប​វិសាខា​​ នឹង​បង្វឹក​ដើម្បី​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ​ជាង​នេះ​ទៅ​ទៀត​ក៏​អាច​នឹង​បញ្ជូន​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ទៀត​ផង៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់