• 2019-01-22 08:11:50
  • ប្រវត្តិ​​

UEFA បង្ហាញ​បាល់​ សម្រាប់​ប្រើ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ Champions League

  • 2019-01-22 08:11:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់​​មាន​ឈ្មោះ​ថា​ Madrid Finale 19 ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ហៅ​កាត់​ថា​ UEFA ដាក់​បង្ហាញ​ជា​សាធារណៈ​​។​

បាល់​ដែល​មាន​ពណ៌​ស លាយ​លឿង​ និង​ក្រហម ​ឌីហ្សាញ​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​កីឡា​ Adidas ហើយ​នឹង​ដាក់​ឲ្យ​ប្រើ​ចាប់​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League រដូវ​កាល​នេះ។​ Madrid Finale 19 គឺ​មាន​ពណ៌​ដូច​គ្នា​ទៅ​នឹង​ទង់​របស់​ប្រទេស​អេស្ប៉ាញ​ ជា​ទី​កន្លែង​រៀប​ចំ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ខែ​ឧសភា។​

កាល​ពី​វគ្គ​ចែក​ពូល​ បាល់​របស់​ UEFA គឺ​មាន​ពណ៌​ស​ លាយ​ខៀវ​ជា​ពណ៌​ប្រចាំ​ត្រកូល​របស់​កម្មវិធី​នេះ​ ប៉ុន្តែ​ចាប់​ពី​វគ្គ​១៦​ក្រុម​ដែល​នឹង​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ​ទៅ​​ គេ​នឹង​ប្រើ​បាល់​ពណ៌​ស លាយ​ក្រហម​ជំនួស​វិញ។ គួរ​រម្លឹក​ថា​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wanda Metropolitano ក្នុង​ទីក្រុង​ម៉ាឌ្រីដ៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់