- 2019-01-22 08:33:27
- កីឡាផ្សេងៗ
កូនកាត់ខ្មែរ-បារាំង មានមោទនភាពបានប្រកួតឈ្នះតំណាងឲ្យកម្ពុជា
- 2019-01-22 08:33:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកាត់ខ្មែរ-បារាំង មានមោទនភាពបានប្រកួតឈ្នះតំណាងឲ្យកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនីកូនកាត់ខ្មែរ បារាំង Laurie Phai គឺពិតជាមានមោទនភាពបំផុតដែលរត់បានលេខ១ ហើយជាពិសេសបានលើកទង់ជាតិកម្ពុជា តំណាងឲ្យកម្ពុជាឈ្នះនាការប្រកួតរត់ប្រណាំងឆ្លងកាត់ឧបសគ្គ Angkor Ultra Trail ចម្ងាយ ៣២គីឡូម៉ែត្រ កន្លងទៅនេះ។
Laurie Phai បានឲ្យដឹងថា មូលហេតុដែលលើកទង់ជាតិកម្ពុជានៅពេលបំពាក់មេដាយ មានន័យថាតំណាងឲ្យប្រទេសកម្ពុជានោះ ដោយសារតែខ្លួនមានឈាមជ័រជាខ្មែរ ដែលមានឪពុកបង្កើតជាជនជាតិខ្មែរហើយទៅរស់នៅឯប្រទេសបារាំង។ ក្នុងនាមជាកូនកាត់ខ្មែរម្នាក់ដែរនោះ កីឡាការិនីខាងលើនេះពិតជារីករាយបំផុតពេលបានប្រកួតឲ្យប្រទេសខ្មែរ។
កីឡាការិនីអត្តពលកម្មវ័យ ៣២ឆ្នាំរូបនេះ នៅមានក្ដីសុបិន្តមួយគឺចង់ក្លាយជាជម្រើសជាតិ ហើយអាចចេញទៅប្រកួតតំណាងប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ព្រោះចង់រកមេដាយជូនជាតិ ក៏ដូចជាបានជួយផ្សព្វផ្សាយពីប្រទេសមួយនេះផងដែរ។ ក្រៅពីនេះទៀត បើអាចជួយកីឡាករ កីឡាការិនីជម្រើសជាតិឲ្យរីកចម្រើនថែមទៀតនោះក៏សប្បាយចិត្តដែរសម្រាប់កូនបារាំងខ្មែរម្នាក់នេះ។
រំលឹកដែរថា កីឡាការិនីខ្មែរ បារាំង Laurie Phai ធ្លាប់ចូលរួមប្រកួតរត់ប្រណាំងបែបនេះចំនួន៣ដងរួចមកហើយបូកទាំងលើកនេះ និងសុទ្ធតែទទួលបានលេខ១ទាំងអស់ក្នុងនោះ មានទី១ ចម្ងាយ ៣២គីឡូម៉ែត្រ ទី២ ចម្ងាយ ១៦គីឡូម៉ែត្រ និងទី៣ ចម្ងាយ ៣២គីឡូម៉ែត្រ។ ការចូលរួមចុងក្រោយរបស់គេគឺក្នុងកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គ Angkor Ultra Trail ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩-២០ មករា ២០១៩ នៅខេត្តសៀមរាប៕
វីដេអូ៖