• 2019-01-21 09:53:17
  • ព័ត៌មាន

ធ្លាក់​ពី​ FA Cup ក្រុម​ Liverpool នឹង​ទៅ​លំហែ​កាយ​​លេង​នៅ​ឌូបៃ​

  • 2019-01-21 09:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​យក​ឈ្នះ​ Crystal Palace ៤​ទល់​នឹង​៣​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ Premier League សមាជិក​ក្រុម​ហង្សក្រហម​ Liverpool ទាំង​អស់​ នឹង​ហោះ​ទៅ​កាន់​ទីក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់រួម។​

មូលហេតុ​ដែល​ក្រុម​លោក​ Jurgen Klopp ចំណាយ​ពេល​បោះ​ជុំរុំ​ហ្វឹកហាត់​ក្រៅ​ប្រទេស​ដូច្នេះ ដើម្បី​ឲ្យ​កីឡាករ​សម្រាក​ពី​ការ​នឿយហត់​ និង​បន្ថយ​សម្ពាធ​ទាំង​ផ្លូវ​អារម្មណ៍​ និង​សាច់ដុំ ណាមួយ​សប្ដាហ៍​នេះ​លីគ​អង់គ្លេស​មិន​មាន​ការ​ប្រកួត​ទេ ដោយ​​ទុក​ពេល​លេង​ពាន​ FA Cup ជំនួស​វិញ។

Liverpool ដែល​ធ្លាក់​ចេញ​ពី​ពាន​ខាង​លើ​ ​នឹង​ទាញ​យក​ប្រយោជន៍​ពី​ពេល​ទំនេរ​ទៅ​ហ្វឹកហាត់​ និង​លំហែ​កាយ​នៅ​បរទេស​ស្រប​ពេល​​ Manchester City ដែល​ជា​គូ​ប្រជែង​ពាន​លីគ​ កំពុង​មមាញឹក​លេង​ពាន​ទាំង​៤​នៅ​ក្នុង​ដៃ​មាន​ FA Cup, League Cup, Premier League និង​ Champions League។

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​នឹង​ចំណាយ​ពេល​នៅ​ឌូបៃ​ ជាង​១០​ថ្ងៃ​មុន​ត្រឡប់​មក​វិញ​សប្ដាហ៍​ក្រោយ​ដើម្បី​លេង​ Premier League ទល់នឹង​ Leicester City ចំ​ថ្ងៃ​ពុធ នៅ​ Anfield៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់