• 2019-01-21 07:45:45
  • ព័ត៌មាន

Arsenal បារម្ភ Bellerin អាច​របួស​សម្រាក​ដល់​ចប់​រដូវ​កាល

  • 2019-01-21 07:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenal​ មាន​ក្ដី​បារម្ភ​ចំពោះ​របួស​សរសៃ​ជើង​របស់ Hector Bellerin អាច​នឹង​​សម្រាក​រយៈពេល​យូរ​ដល់​បញ្ចប់​រដូវ​កាល​នេះ។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​សែង​ចេញ​ អំឡុង​ពេល Arsenal ប្រកួត​ឈ្នះ Chelsea កាល​ពី​ថ្ងៃ​សៅរ៍ នា​កីឡដ្ឋាន Emirates។ តាម​ការ​ឲ្យ​ដឹង បុគ្គលិក​ក្នុង​ក្លឹប Arsenal មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​របួស​សរសៃ​ជើង​របស់ Bellerin អាច​នឹង​អវត្តមាន​ពី​ទីលាន​ដល់​ចប់​រដូវ​កាល​នេះ។

ខ្សែ​ការពារ​ស្ដាំ​របស់​កាំភ្លើង​ធំ​រូប​នេះ​ទើប​តែ​ត្រលប់​ជា​ពី​របួស​​កំភួន​ជើង ប៉ុន្តែ​ពេល​នេះ​គេ​ត្រូវ​សម្រាក​សាជាថ្មី។ លោក Unai Emery សង្ឃឹម​​នឹង​ដឹង​ពី​ទំហំ​នៃ​របួស​នៅ​ថ្ងៃ​អាទិត្យ តែ​ក្លឹប​ត្រូវ​រង​ចាំ​​​​ការ​ស្កេន​​មើល​សិន​ទើប​ដឹង​ពី​រយៈពេល​សម្រាក។ ក្លឹប​ Arsenal បាន​និយាយ​ថា៖ "ពួក​យើង​ត្រូវ​រងចាំ​សិន។ ពួក​យើង​នឹង​សិក្សា​ពី​របួស​នៅ​ថ្ងៃ​អាទិត្យ​និង​ច័ន្ទ ប៉ុន្តែ​ជំហាន​ដំបូង​គិត​ថា​ដូច​ជា​មិន​ល្អ​ឡើយ"៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់