- 2019-01-21 07:23:57
- កីឡាផ្សេងៗ
ដើរចង់ដួលទៅហើយ តែទឹកមុខនៅតែញញឹម និងបន្តដំណើរទៅមុខរហូតដល់គោលដៅ
- 2019-01-21 07:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើរចង់ដួលទៅហើយ តែទឹកមុខនៅតែញញឹម និងបន្តដំណើរទៅមុខរហូតដល់គោលដៅ
ចន្លោះមិនឃើញ
កីឡាករ កីឡាការិនីជាង ១០០០នាក់ ដែលចូលរួមក្នុងកម្មវិធីរត់ប្រណាំងចម្ងាយឆ្ងាយ និងឆ្លងកាត់ឧបសគ្គ Angkor Ultra Trail បង្ហាញពីភាពតស៊ូ អត់ធ្មត់ និងជម្នះរាល់ការលំបាកនានារហូតដល់គោលដៅ។ បើទោះជាផ្លូវមានឧបសគ្គពិបាករត់ ត្រូវរត់កាត់ភ្នំ រត់កាត់ព្រៃ រត់ទាំងយប់ រត់ហាលថ្ងៃក្ដៅ ហើយអស់កម្លាំង ត្រូវកាន់ឈើជ្រក់ជំនួយដើម្បីទប់ខ្លួនយ៉ាងណាក្ដី ប៉ុន្តែអត្តពលិកទាំងនោះនៅតែមិនបោះបង់ចោលឡើយ ព្រមទាំងខំប្រឹងឲ្យដល់ទីដោយស្នាមញញឹម និងពេញចិត្តចូលរួមបំផុត។
រំលឹកដែរថា កម្មវិធី Angkor Ultra Trail នេះធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៩ នៅឯខេត្តសៀមរាប នេះជាលើកទី៤ហើយ ដែលព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គខាងលើនេះបានធ្វើឡើង។ អ្នកចូលរួមសរុបទាំងអស់ជាង ១០០០នាក់ មកពី ៤១ប្រទេសផ្សេងៗគ្នា។ កម្មវិធីរត់ប្រណាំងនេះមាន៥វីញ្ញាសា ដូចជា ១៦ ៣២ ៤២ ៦៤ និង១២៨គីឡូម៉ែត្រ។ តោះមើលរូបភាពខ្លះៗរបស់កីឡាករ កីឡាការិនីចម្រុះជាតិសាសន៍ រួមទាំងកម្ពុជាក្នុងថ្ងៃនោះ៕