• 2019-01-21 04:17:22
  • ប្រដាល់

ដឹង​ទេ​ចប់​ប្រកួត​ម្សិលមិញ Pacquiao បបួល Floyd ប្រកួត​គ្នា​ម្ដង​ទៀត​នៅ​នឹង​មុខ

  • 2019-01-21 04:17:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់ Manny Pacquiao ចង់​ឲ្យ Floyd Mayweather ត្រលប់​ពី​ចូល​និវត្តន៍​ឡើង​លើរេញ​ម្ដង​ទៀត ដើម្បី​ប្រកួត​សងសឹក​ឲ្យ​ដឹងសខ្មៅ​ម្ដង​ទៀត។

Pacquiao វ័យ​៤០​ឆ្នាំ​បាន​រក្សា​ខ្សែ​​ក្រវាត់ WBA welterweight  ក្រោយ​ឈ្នះ​ដោយ​ឯកច្ឆន្ទ​លើ​អ្នក​ប្រដាល់​កំពូល​ឌឺ​សញ្ជាតិ​អាមេរិក  Adrien Broner ក្នុង​ទីក្រុង Las Vegas។ ក្រោយ​បញ្ចប់​ការ​ប្រកួត​Pacquiao បាន​ Mayweather ប្រកួត​សងសឹក​​ដោយ​និយាយ​ថា៖ "ខ្ញុំ​នៅ​តែ​បន្ត​អាជីព។ ត្រលប់​មក​សង្វៀន​វិញ​មក ហើយ​ពួក​យើង​វាយ​គ្នា​ម្ដង​ទៀត ប្រសិន​ឯង​ចង់។ ខ្ញុំ​គឺ​ជា​ជើង​ឯក"។

ម្ចាស់​ខ្សែ​ក្រវាត់​៥​ប្រភេទ​ទម្ងន់ Mayweather ក៏​បាន​ទៅចូលរួម​នៅ MGM Grand Garden Arena ដើម្បី​មើល​ការ​ប្រកួត​ទី​៧០​របស់ Pacquiao ផង​ដែរ។ តែ​យ៉ាងណាក្ដី Floyd មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់ Pacquiao នៅ​ឡើយ​ទេ ដោយ​អង្គុយ​ស្ងៀម​មិន​និយាយ​អ្វី​ទាំង​អស់។ រំឭក​ថា Mayweather ធ្លាប់​ឈ្នះ​ពិន្ទុ​លើ Pacquiao កាល​ពី​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​មហាជន​មិន​ពេញ​ចិត្ត៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់