• 2019-01-21 04:03:04
  • បាល់ទះ

បាល់ទះ​ស្ងាត់​ជ្រាប​គ្មាន​​សកម្មភាព នាំ​ឲ្យ​​​កីឡាករ​មួយ​ចំនួន​ធំ​រអ៊ូ​ជា​បន្ទាប់​ៗ​

  • 2019-01-21 04:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទះ​មាន​សកម្មភាព​ប្រកួត​ចុង​ក្រោយ​គឺ​កា​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ នា​ខែ​ឧសភា ឆ្នាំ​២០១៨ បើ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​ប្រមាណ​ ៨​ខែ​មក​​ហើយ ដែល​​មិន​ឃើញ​មាន​សកម្មភាព​ទាល់​តែ​សោះ។

សកម្មភាព​ប្រកួត​​កាល​ពី​កន្លង​ទៅ​

​កីឡាករ​ហាត់​បាល់ទះ​មួយ​ចំនួន​ធំ​ ដែល​កំពុង​ហ្វឹកហាត់​នៅ​​ក្លឹប​បាល់ទះ​ក្រសួង​​មហាផ្ទៃ​​​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រអ៊ូ​ប្រាប់​មក​​​កាន់​ Sabay ថា «គ្មាន​ការ​ប្រកួត​ចឹង​បង​អើយ​ ចប់​ហើយ​បាល់ទះ​យើង។ ​មិន​ទៅ​មុខ​ទេ​កីឡាករ​ហាត់​បាន​តែ​ហាត់​ ។

ស្រប​ពេល​កីឡាករ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ ហើយ​ហ្វឹកហាត់​នៅ​​វិសាខា ​បាន​រអ៊ូ​ដែរ​ថា « ​ម៉េចម៉ា​ទេ​បង​អើយ ស្ងាត់​ជ្រាប​ចឹង។ ខ្ញុំ​រង់​ចាំ​តែ​មើល​​បន់​ឲ្យ​តែ​មាន​ការ​ប្រកួត​ដែរ​ហ្នឹង »។ ទាក់​ទង​រឿង​នេះ​ដែរ​លោក បឹង​ គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ធ្លាប់​បាន​ប្រាប់​មក​កាន់​ Sabay ថា​ សូម​ឲ្យ​រង់ចាំ​សិន។ ​ការ​និយាយ​បែប​នេះ​ ដោយ​សារ​លោក​កំពុង​ស្វែង​រក​អ្នក​ឧបត្ថម្ភ​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​នានា​វិញ។

​​​សម្រាប់​​ការ​ប្រកួត​ថ្នាក់​ជាតិ​វិញ​ពី​ប្រារព្ធ​ធ្វើ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្ដង ដូច្នេះ​​អ្នក​ហាត់​បាល់ទះ​ហាក់​មាន​ភាព​រអ៊ូ ដោយ​និយាយ​ដូច​គ្នា​ថា តើ​ត្រូវ​រង់​ចាំ​ការ​ប្រកួត​​ថ្នាក់​ជាតិ​​មក​ដល់​ទើប​មាន​ការ​ប្រកួត​អ្នក​ហាត់​បាល់ទះ​មិន​រីក​ចម្រើន​ទេ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់