• 2019-01-21 02:50:43
  • ព័ត៌មាន

វៀតណាម​អាច​ប៉ះ​ជប៉ុន ឬ​អារ៉ាប់ប៊ី​នៅ​វគ្គ​៨​ក្រុម​ Asian Cup

  • 2019-01-21 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​​ជម្រើស​ជាតិ​វៀតណាម​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ AFC Asian Cup យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្រោយ​យក​ឈ្នះ​ជើង​ខ្លាំង​ហ្សកដានី​ដែល​មាន​ចំណាត់ថ្នាក់​ FIFA ១០៩​ល្អ​ជាង​ខ្លួន​ដោយ​បាល់​ប៉េណាល់ទី​៤-២។

លទ្ធផល​៩០​នាទី​ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បញ្ចូលទី​គ្នា​បាន​ម្នាក់​១​គ្រាប់​ដោយ​ ហ្សកដានី​រក​គ្រាប់​នាំ​មុខ​បាន​មុន​ដោយ​កីឡាករ​ Abdulrahman នៅ​នាទី​៣៩​ ហើយ​ Phuong Nguyen តាម​ស្មើ​ឲ្យ​វៀតណាម​បាន​វិញ​នៅ​វគ្គ​ទី​ពីរ​នាទី​៥១។ នៅ​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទេ​ទើប​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​តែ​ម្ដង។​​

វៀតណាម​ត្រូវ​ចាំ​អ៊ុត​លទ្ធផល​រវាង​ជើង​ខ្លាំង​ជប៉ុន​ និង​អារ៉ាប៊ីសាអូឌីត​នៅ​យប់​នេះ​ដើម្បី​ដឹង​ថា​ក្រុម​ណា​នឹង​ជួប​ពួកគេ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។​ នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​វៀតណាម​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Asian Cup ដោយ​លើក​មុន​ក្នុង​ឆ្នាំ​២០០៧ ពួកគេ​បាន​ចាញ់​អឺរ៉ាក់​ ២-០ ហើយ​ធ្លាក់​ចេញ​ពី​កម្មវិធី៕

ប្រភព៖ AFC ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់