• 2019-01-21 02:01:28
  • ប្រដាល់

Broner មិន​អស់​ចិត្ត​ថា គេ​ប្លន់​ជ័យជម្នះ​របស់​ខ្លួន ក្រោយ​ចាញ់ Pacquiao

  • 2019-01-21 02:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​អាមេរិក Andrien Broner បាន​​​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​​អំឡុង​ពេល​​ធ្វើ​ការ​សម្ភាសន៍​​​កាល​ពី​ម្សិលមិញ​ថា គេ​ត្រូវ​បាន​ប្លន់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ជាមួយ Manny Pacquiao។

អ្នក​ប្រដាល់​វ័យ​២៩​ឆ្នាំ​​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្ពស់​ដើរ​ចូល​សង្វៀន​នៅ MGM Grand ដើម្បី​ប្រយុទ្ធ​ជាមួយ Pacquiao។ ប៉ុន្តែ​ការ​ប្រកួត​ដំបូង​ជាមួយ​អ្នក​ប្រដាល់​វ័យ​៤០​ឆ្នាំ Broner ចាញ់​ស្ទើរ​តែ​គ្រប់​ទឹក​ទៅ​ហើយ។

អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao បាន​ការពារ​ខ្សែ​ក្រវាត់​​ឈ្នះ​ដោយ​ពិន្ទុ​ឯកច្ឆន្ទ តែ Broner បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ដាក់​ពិន្ទុ​សោះ។ "​ខ្ញុំ​​វាយ​គេ គ្រប់គ្នា​នៅ​ទៅ​នោះ​ឃើញ​ខ្ញុំ​វាយ​ត្រូវ​គេ។ ខ្ញុំ​បាន​គ្រប់គ្រង​ការ​ប្រកួត។ Pacquiao វាយ​មិន​សូវ​ចំ​គោល​ដៅ​ទេ ហើយ​ខ្ញុំវាយ​គេចំ​ពេញ​ៗ​ល្អ។ ខ្ញុំ​ឈ្នះ​គេ"។​ សម្ដី Broner៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់