• 2019-01-21 00:22:00
  • បាល់ទាត់

ទិដ្ឋភាព​ត្រជាក់​ភ្នែក ការ​ប្រគំ​តន្ត្រី Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​

  • 2019-01-21 00:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ​ដោយ​ក្នុង​នោះ​ដែរ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ភ្លាម ​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​របស់ Tiger ​ក៏​បាន​ចាប់​ផ្ដើម​ភ្លាម​ផង​ដែរ។

DJ Maily ​ជា​អ្នក​ចាប់​ផ្ដើម​ចាក់​ភ្លេង បទ​ចម្រៀង​កន្ទ្រាក់​អារម្មណ៍​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​បាន​ស្ដាប់ ​អម​ជាមួយ​ការ​ក្រេប​រសជាតិ​ស្រាបៀរ Tiger ​ត្រជាក់​ៗ​ថែម​ទៀត ​មុន​នឹង​តារា​ចម្រៀង​ល្បី​ៗ​ចាប់​ផ្ដើម។ អារម្មណ៍​នេះ​ពិត​ជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​សម្រាប់​អ្នក​ចូល​រួម​ទស្សនា ​ដែល​មាន​មិត្តភក្ដិ​ជជែក​គ្នា​លេង​ផង ​ស្ដាប់​ភ្លេង​ផង​បែប​នេះ។ ​ដោយ​ឡែក​ចូល​ដល់​វគ្គ​តារា​ចម្រៀង​វិញ​កាន់​តែ​ជក់​ចិត្ត​ថែម​ទៀត​ហើយ ​ដោយ​នៅ​មណ្ឌល​កំពង់​ស្ពឺ​នេះ ​មាន​សុទ្ធ​តែ​តារា​ល្បី​ៗ​តែ​ម្ដង​ដូចជា ​លោក ខេមរៈ សិរីមន្ដ​ អ្នក​នាង ពេជ្រ សោភា សុខ ស្រី​នាង ​ទេព បូព្រឹក្ស​ ​និង​ស៊យ រតនៈ ​ជា​ដើម។

រំលឹក​ពី​លទ្ធផល​នៃ​ការ​ប្រកួត Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​នេះ​វិញ ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​បាន​ទៅ​លើ Pitou FC ​លេខ​២​បាន​ទៅ​លើ Avatar ​លេខ​៣​បាន​ទៅ​លើ Black Lions ​និង​លេខ​៤​បាន​ទៅ​លើ​ក្រុម​ត្រពាំង​លើ។ ​ក្រុម​ទាំង​៤​នេះ​នឹង​មាន​ឱកាស​បាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី ១៦-១៧ ​ខែ​មីនា ឆ្នាំ​២០១៩។

ជយលាភី​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​កំពង់​ស្អឺ​​មាន​៖

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់