• 2019-01-20 13:30:18
  • បាល់ទាត់

ក្រុម​មក​ពី​កំពង់​ឆ្នាំង ​ជា​ម្ចាស់​ជើង​ឯក Tiger Street Football Festival 2019 ​មណ្ឌល​កំពង់ស្ពឺ

  • 2019-01-20 13:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​.....បាន​ក្លាយ​ជា​ជើង​ឯក​​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ព្រះ​សីហនុ​ បន្ទាប់​ពី​ធ្វើ​បាន​យ៉ាង​ល្អ​តាំង​ពី​ប្រកួត​ដំបូង​រហូត​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រ។

ការ​ប្រកួត​ Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​ដែល​មាន​ក្រុម​កើន​ឡើង​ច្រើន​នោះ ​ពិត​ជា​ស្វិត​ស្វាញ​មែនទែន​នៅ​ឆ្នាំ​នេះ។ ជាក់​ស្ដែង​ក្រុម... ​មុន​ក្លាយ​ជា​ជើង​ឯក​នេះ ត្រូវ​ផ្ដួល​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន។ ដូច​នា​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ឈ្នះ​ក្រុម....។

សម្រាប់​​ពេល​រាត្រីនេះ​​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ខេមរៈ សិរីមន្ដ​ អ្នក​នាង ពេជ្រ សោភា សុខ ស្រី​នាង ​ទេព បូព្រឹក្ស​ ស៊យ រតនៈ និង​ DJ Maily ​ផង​ដែរ​។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។

ជយលាភី​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​កំពង់​ស្អឺ​​មាន​៖

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់