• 2019-01-20 06:15:30
  • បាល់ទាត់

រក​ឃើញ​សាលា​ទាំង ១២ ​ទៅ​ប្រកួត​​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ជើងឯក​កុមារ​តូយ៉ូតា​កម្ពុជា២០១៨

  • 2019-01-20 06:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​​ជម្រុះ​ចំនួន ២​ថ្ងៃ​​កាល​ពី​ថ្ងៃ​ទី​១៩-២០ ខែ​មករា ឆ្នាំ ២០១៩ ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍ ជ្រើសរើស​ជើង​ឯក​កុមារ​តូយ៉ូតា​កម្ពុជា​២០១៨​ នៅ​សាលា​ AUPP ​បាន​រក​ឃើញ​ក្រុម​បាល់ទាត់​មក​ពី​សាលា​ចំនួន ១២ ហើយ​ ដើម្បី​ឡើង​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃ​ទី​២៧ ខែ​មករា ​ឆ្នាំ​២០១៩។

ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ​របស់​សាលា​ចំនួន ២៤ បាន​ធ្វើ​ការ​ប្រកួត​ ដោយ​បែង​ចែក​ជា ៤ ពូល​។ ពូល​នីមួយ​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ ដោយ​ក្រុម​ឈ្នះ​ទទួល​បាន ៣ ស្មើ​ទទួល​បាន ១ អ្នក​ចាញ់​០​ពិន្ទុ។

ក្នុង​ឱកាស​ប្រកួត​នោះ​ដែរលោក Taiichiro Saito នាយក​គ្រប់គ្រង​អង្គការ​ Global Football Soriya បាន​បង្ហាញ​​ការ​​​អរគុណ​ដល់​ក្រុម​សាលា​ ដែល​បាន​ចូល​រួម។ លោក​រំពឹង​ថា ព្រឹត្តិការណ៍​នេះ​ នឹង​ធ្វើ​អាច​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​ស្រលាញ់​កីឡា។ ក្នុង​ការ​ប្រកួត​នោះ​ដែរ ទោះ​បី​មាន​ការ​ប្រកួត​ប្រជែង​មែន កីឡាករ​គ្រប់​រូប​ត្រូវ​តែ​គោរព​ដៃ​គូ​ ពិសេស​គឺ​ដើម្បី​សប្បាយ​ៗ​ទាំង​អស់​គ្នា។ ​

លទ្ធផល​សាលា​ដែល​បាន​​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មាន៖ សម្រាប់​ម្សិល​មិញ​មាន៖ ឫស្សី​កែវ, សាលា​ AIS, សាលា Westline, ទួល​ស្វាយ​ព្រៃ, សាលា​ចតុមុខ និង សាលា​ Janesana។

សម្រាប់​៦ ក្រុម​ដែល​បាន​ឡើង​ទៅ​ថ្ងៃ​នេះ​មាន ៖ ព្រែកព្នៅ, សាលា​ មជ្ឈមណ្ឌល AI, ​សាលា​ព្រះ​នរោត្តម, សាលា​ទួល​ស្លែង សាលា​សំពៅមាស និង​សាលា​ ​ Northline ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់