• 2019-01-20 04:32:56
  • បាល់ទាត់

Marko Arnautovic នឹង​ផ្លាស់​ទៅ​ចិន​​តម្លៃ ៤៥ លាន​ផោន​ជាមួយ​​ថ្លៃ​ឈ្នួល​​កប់

  • 2019-01-20 04:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Marko Arnautovic របស់​ក្លឹប​ West Ham United បាន​យល់​ព្រម​​លើ​ការ​ផ្ទេរ​ទៅ​កាន់​​ក្លឹប ​Guangzhou Evergrande ដែល​លេង​នៅ​លីគ​កំពូល​ចិន​ក្នុង​តម្លៃ ៤៥ លាន​ផោន ជា​មួយ​ប្រាក់​ឈ្នួល ២៨០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​សម្រេច​ចេញ​ពី​ West Ham បន្ទាប់​ពី​យប់​មិញ​ត្រូវ​បាន​គេ​ដឹង​​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​​​ ដែល​ចាញ់ Bournemouth ២-០។ ទាក់​ទង​មិន​បាន​បង្ហាញ​ខ្លួន​នេះ​អ្នក​ចាត់​ការ​ក្រុម​លោក ​Manuel Pellegrini ប្រាប់​ថា Marko Arnautovic មាន​បញ្ហា​ក្បាល​​ក្នុង​​ពេល​ហ្វឹកហាត់។

​យ៉ាង​ណា​ Marko Arnautovic ​ធ្លាប់​​មាន​បំណង​ចង់​ចាក​ចេញ​ពី​ West Ham ម្ដង​ហើយ ដែល​ពេល​នោះ​ក្លឹប​ចិន Guangzhou Evergrande បាន​ផ្ដល់​​តម្លៃ ៣២ លាន​ផោន។ ​ប៉ុន្តែ​ត្រូវ​បាន West Ham បដិសេធ។

ការ​ផ្ទេរ​នេះ​ត្រូវ​​បាន​គេ​​ដឹង​​ថា ​នឹង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ បន្ទាប់​ពី​​ក្លឹប​ចិន​ដំឡើង​តម្លៃ​ ស្រប​ពេល​ភ្នាក់​ងារ​របស់ Marko Arnautovic ​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​បំណង​ចង់​ចាក​ចេញ ​ហើយ​ចង់​ឈ្នះ​ពាន​នៅ​ទឹក​ដី​ចិន។ បន្ទាប់​មាន​ដំឡើង​តម្លៃ​ដូច្នេះ West Ham ក៏​កំពុង​ទាក់​ទង Maxi Gomez របស់​ក្លឹប Celta Vigo មក​ជំនួស​កន្លែង​របស់ Marko Arnautovic ​ដូច​គ្នា៕ ​​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់