• 2019-01-20 03:25:54
  • បាល់ទាត់

ប្រកួត​ដំបូង​របស់ Fàbregas ​​​នៅ Monaco ទក់​សាច់​តែ​ម្ដង

  • 2019-01-20 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​នេះ​ជា​ការ​ប្រកួត​ផ្លូវ​​ការ​លើក​ដំបូង​របស់ Cesc Fàbregas ​ជា​មួយ​ក្រុម​ថ្មី Monaco ដែល​ការ​ប្រកួត​នេះ​ក្រុម​របស់​​អតីត​ខ្សែ​បម្រើ​​ Chelsea ​បាន​ចាញ់​ក្រោម​ថ្មី​ជើង​ក្រុម ​Strasbourg ៥-១ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២១ ក្នុង​ Ligue 1 របស់​បារាំង។

ខ្សែ​បម្រើ​អេស្ប៉ាញ​ខាង​លើ​បាន​ផ្លាស់​ទី​ Chelsea តៅ​កាន់​ទឹក​ដី​បារាំង​ក្នុង​តម្លៃ​ចន្លោះ​ពី ៨ ទៅ​១០​លាន​អឺរ៉ូ ហើយ​យប់​មិញ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្លឹប​បារាំង​មួយ​នេះ​ពេញ​៩០​នាទី។ ទោះ​មាន​វត្តមាន​របស់​ Fàbregas ក្ដី Monaco នៅ​តែ​មិន​អាច​ឈ្នះ​ ថែម​ទាំង​ចាញ់​រហូត​៥-១​ទៀត​ផង។

ក្នុង​ការ​ប្រកួត​នោះ​ដែរ​ត្រូវ​បាន​គេ​ដឹង​ថា ​ខ្សែ​ការពារ​កណ្ដាល​ដ៏​រឹងមាំ​ Naldo របស់​ម្ចាស់​ផ្ទះ Monaco ទទួល​បាន​កាត​ក្រហម​តាំង​ពី​​​នាទី​ទី​៧ ​ដើម​វគ្គ​ទី​១​មក​​ម្ល៉េះ​។ យ៉ាង​ណា ​បើ​ទោះ​​ខ្សែ​ការពារ​ក្រុម​ភ្ញៀវ S. Mitrović ទទួល​បាន​កាត​ក្រហម​វិញ​​នៅ​នាទី​៦៩​ក្ដី​ ក៏​ម្ចាស់​ផ្ទះ​មិន​អាច​តាម​បាន​ស្មើ​ដែរ បន្ទាប់​ពី​ក្រុម​ភ្ញៀវ​នាំ​មុខ ៤-១ ​មុន​ពេល​បន្ថែម​គ្រាប់​ទី​ ​៥ នៅ​នាទី​ទី​៩០+​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់