• 2019-01-20 03:33:57
  • បាល់ទាត់

ជើង​ឯក​ឆ្នាំ​ចាស់ ​នៅ​តែ​​សង្ឃឹម​ច្រើន​ពាន​ Tiger Street Football Festival 2019 ​មណ្ឌល​កំពង់ស្ពឺ

  • 2019-01-20 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ​កំពង់​ស្ពឺ​ម្ចាស់​ជើង​ឯក​ឆ្នាំ​មុន ​ចូល​លេង​ឆ្នាំ​នេះ​បាន​ប្ដូរ​ទៅ​ជា Rhino kampong Speu A ​វិញ​នោះ ​នៅ​តែ​បន្ដ​មាន​ក្ដី​សង្ឃឹម​ខ្ពស់​លើក​ពាន​រង្វាន់ Tiger Street Football Festival 2019 ​មណ្ឌល​កំពង់ស្ពឺ ​នេះ​ដដែល។

ការ​ប្រកួត​ Tiger Street Football Festival 2019 ​នៅ​មណ្ឌល​កំពង់​ស្ពឺ​បាន​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹកមិញ​នេះ ​ដោយ​ក្រុម​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​ថត​រូប​ទុក​ជា​អនុស្សាវរីយ​ផង​ដែរ​។ យ៉ាងណាមិញ ​នៅ​មណ្ឌល​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ​ដោយសារ​តែ​មាន​ក្រុម​ច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ក៏​មាន​ចុះ​ឈ្មោះ​ចូល​រួម​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​ការងារ​តំណែង​ជើង​ឯក​ឆ្នាំ​មុន ABA ​នោះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ដើម្បី​ចូល​លេង​ឆ្នាំ​នេះ ​ដោយ​ដាក់​ជា Rhino kampong Speu A ​វិញ។

ក្រុម ABA ​ដែលត្រូវការពារតំណែងជើងឯក

ក្រុម​មួយ​នេះ​នៅ​តែ​មាន​កីឡាករ​ដូច​ឆ្នាំ​មុន​អីចឹង។ ​លោក អ៊ុំ ចាន់ដារ៉ារិទ្ធ ​ប្រធាន​ក្រុម​បាន​ប្រាប់​ថា​សមាជិក​ក្រុម​ទាំង​អស់​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​នឹង​ធ្វើ​បាន​ល្អ​ដដែល។ ត្បិត​អី​ពួកគេ​តែងតែ​មាន​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​រៀងរាល់​សប្ដាហ៍ ​បើ​ទោះ​ជា​ម្នាក់​ៗ​រវល់​ការងារ​រៀង​ខ្លួន​ដដែល។ ​ឆ្នាំ​នេះ​មាន​ក្រុម​ចូល​រួម​ច្រើន ប៉ុន្តែ​លោក​នៅ​តែ​ជឿ​ជាក់​ថា​ក្រុម​ខ្លួន​អាច​នឹង​ការពារ​តំណែង​ជើង​ឯក​បាន។

មណ្ដល​កំពង់​ស្ពឺ​មាន​ក្រុម​ចូល​រួម​ទាំង​អស់​៤៦ក្រុម ​ធ្វើ​ការ​ប្រកួត​១​ថ្ងៃ​ពេញ ដើម្បី​យក​៤​ក្រុម​ឡើង​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​​ទី​១៦-១៧ ខែ​មីនា ដើម្បី​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​សរុប​ ៥ម៉ឺន​​ដុល្លារ​អាមេរិក​។ សម្រាប់​​ពេល​រាត្រីនេះ​​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ខេមរៈ សិរីមន្ដ​ អ្នក​នាង ពេជ្រ សោភា សុខ ស្រី​នាង ​ទេព បូព្រឹក្ស​ ស៊យ រតនៈ និង​ DJ Maily ​ផង​ដែរ​។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។ ស្រប​ពេល​ការ​ប្រកួត​មាន​ផ្សាយ​ផ្ទាល់​​នៅ​លើ Page ផ្លូវ​ការ​របស់​ Tiger Beer ។​

ជយលាភី​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​កំពង់​ស្អឺ​​មាន​៖

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់