• 2019-01-20 01:28:04
  • បាល់ទាត់

Higuain នឹងមកដល់ទីក្រុងឡុង​ដ៍ដើម្បី​តេស្ត​សុខភាព​ត្រៀម​ចូល​​លេង​ឲ្យ Chelsea

  • 2019-01-20 01:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gonzalo Higuain អាចក្លាយជាកីឡាកររបស់ Chelsea នៅថ្ងៃចន្ទ។ Higuain រំពឹង​ថានឹង​ទៅ​ដល់​ទីក្រុង​ឡុង​ដ៍នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ធ្វើ​តេស្ត​សុខភាព​។ នេះ​បើ​តាម​ The Mirror ទើប​បាន​ចុះ​ផ្សាយ។

ក្រុម​តោ​ខៀវ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ក្នុង​ការ​នាំ​យក​ខ្សែប្រយុទ្ធ​អាហ្សង់ទីន​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ពី Juventus រហូត​ដល់​ចប់​រដូវ​កាល។

Chelsea នឹង​ចំណាយ​លុយ​៩​លាន​អឺរ៉ូ (ជាង ១០ លាន​ដុល្លារ) ដើម្បី​ខ្ចី​ជើង​ Higuain រយៈពេល​៦​ខែ ពោល​គឺ​ក្លឹប​តោខៀវ​នឹង បង់​ប្រាក់​ពាក់​កណ្តាល នៃ​តម្លៃ​ ២០ លាន​ដុល្លារ​ដែល AC Milan បាន​ចំណាយ​លុយ​​ឲ្យ Juventus ក្នុង​ការ​​ខ្ចី​ជើង Higuain កាល​ពី​ខែ​សីហា គឺ​១០​លាន​ដុល្លារ​សម្រាប់​រយៈពេល​៦​ខែ។

ប៉ុន្តែ​ប្រសិន​បើ​​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​នៅ Stamford Bridge ក្លឹប​របស់​មហាសេដ្ឋី​រុស្ស៊ី Roman Abramovich នឹង​ពិចារណា​ទិញ​ផ្តាច់​ក្នុង​តម្លៃ ៣៦ លាន​អឺរ៉ូ (៤១ លាន​ដុល្លារ)។

Hazard ត្រូវ​បង្ខំ​ឱ្យ​ចូល​​លេង​តំណែង​លេខ​៩ ​ដែល​ប្រធាន​ក្រុម​ប៊ែលហ្ស៊ិក​រូប​នេះ​មិន​ចូលចិត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ដោយសារ​តែ​លោក Maurizio Sarri មិន​ទុកចិត្ត​ខ្សែ​ប្រយុទ្ធ​កណ្តាល​បច្ចុប្បន្ន​របស់​លោក។

ការ​នាំយក Higuain មក​ទីក្រុង​ឡុង Hazard នឹង​អាច​ចូល​លេង​តំបន់​ដែល​ខ្លួន​ចូលចិត្ត ខណៈ​ដែល​ក្រុម​តោខៀវ ត្រូវ​គេ​សង្ឃឹម​ថា​នឹង​អាច​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​ឡើង​វិញ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់