• 2019-01-19 07:32:40
  • វិភាគ

London Derby៖ Arsenal អាច​ប្រហារ​ Chelsea​ យក​៣​ពិន្ទុ​ដ៏​សំខាន់​បាន​ទេ?

  • 2019-01-19 07:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

Premier League សប្ដាហ៍​ទី​២៣ ក្លឹប​ Arsenal ត្រូវ​ចាក់​សោ​បើក​ទ្វារ​កីឡដ្ឋាន Emirates Stadium ស្វាគមន៍​ក្រុម​រួម​ទីក្រុង​ឡុងដ៏ Chelsea ដែល​ការ​ប្រកួត​នេះ​គេ​ឲ្យ​ឈ្មោះ​ថា London Derby នៅ​ម៉ោង​១២:៣០​នាទី​យប់នេះ។ ក្រុម​ទាំង​ពីរ​កំពុង​ប្រជែ​គ្នា​យក​ចំណាត់​ថ្នាក់​ក្រុមកំពូល​ទាំង​៤។ Chelsea នៅ​លេខ​បួន ដាច់ Arsenal ដែល​នៅ​លេខ​ប្រាំ៦​ពិន្ទុ។

ព័ត៌មានក្រុម​ទាំង​ពីរ

  • ខ្សែ​ការពារ Hector Bellerin និង Nacho Monreal អាច​នឹង​ត្រលប់​ចូល​លេង​ជា​ជម្រើស​​ដំបូង​វិញ បន្ទាប់​ពី​សះស្បើយ​ពី​របួស
  • Mesut Ozil នឹង​សង្ឃឹម​មាន​ការ​កោះហៅ​ត្រលប់​មក​វិញ បន្ទាប់​ពី​មិនមាន​ឈ្មោះ​លេង​ទល់​នឹង West Ham​កាល​ពី​សប្ដាហ៍​មុន។ Henrikh Mkhitaryan នៅ​តែ​បន្ត​អវត្តមាន​ តែ​ជិត​ជា​ពី​របួស​ប្រអប់​ជើង​វិញ​ហើយ
  • Chelsea ប្រហែល​ជា​ដាក់​តារា​ជើង​ស៊ុត  Eden Hazard ជា​ខ្សែ​ប្រយុទ្ធ​ចំតួ
  • Alvaro Morata មិនមាន​បញ្ហា​របួស​ទេ តែ​​អាច​នឹង​មិន​បាន​លេង​ព្រោះ​កំពុង​ជាប់​ទាក់ទង​ផ្ទេរ​ចេញ​ពី​ក្លឹប
  • Olivier Giroud អាច​លេង​បាន បន្ទាប់​ពី​ជា​របួស​កជើង ខណៈ​ខ្សែ​បម្រើ Ruben Loftus-Cheek មាន​បញ្ហា​ខ្នង​ត្រូវ​អវត្តមាន

ប្រវត្តិ​ជួប​គ្នា

  • Chelsea ចាញ់​តែ​ម្ដង​គត់​នៃ​១៤​ប្រកួត​ចុងក្រោយ​​នៅ​ក្នុង​លីគ​ទល់​នឹង Arsenal ពោល​ចាញ់ ៣-០​នៅ​កីឡដ្ឋាន Emirates កាល​ពី​ខែ កញ្ញា ឆ្នាំ ២០១៦ (ឈ្នះ​៨ ស្មើ​៥)
  • តោ​ខៀវ​អាច​ក្លាយ​ជា​ក្រុម​​ភ្ញៀវ​ដំបូង​​ឈ្នះ​៦​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Emirates
  • ការ​ប្រកួត Premier League រវាង Arsenal និង Chelsea  បាន​បង្ក​​ឲ្យ​កាត​ក្រហម​ដល់​ទៅ​១៣​ដង ច្រើន​ជាង​ការ​ប្រកួត London Derby នានា​ទាំង​អស់

១១​នាក់​របស់ Arsenal

១១​នាក់​របស់ Chelsea

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់