• 2019-01-19 04:58:45
  • ប្រដាល់

កុំ​ភ្លេច​ស្អែក! UFC មាន​ការ​វាយ​ដណ្ដើម​ខ្សែ​ក្រវាត់ ជើង​ឯក​ប៉ះ​ជើង​ឯក

  • 2019-01-19 04:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែ​ក្រវាត់ UFC ប្រភេទ​ទម្ងន់ Bantamweight កីឡាករ  TJ Dillashaw  ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Flyweightពី​ម្ចាស់​ជើង​ឯក Henry Cejudo នៅ​ព្រឹក​ស្អែក។

អ្នក​ទាំង​ពី​គឺ​ជា​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​សញ្ជាតិ​អាមេរិក​ដូច​គ្នា។ Dillashaw  ត្រូវ​សម្រក​ដល់​ទៅ​១០​ផោន​ដើម្បី​បាន​ប្រកួត​ជាមួយ Cejudo។ ប្រសិន​បើ Dillashaw ឈ្នះ​ការ​ប្រកួត​នេះ គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​៦​នៅ​​ស្ថាប័ន UFC ដែល​ដណ្ដើម​បាន​ខ្សែ​ក្រវាត់​២​ប្រភេទ​ទម្ងន់។

Randy Couture, BJ Penn, Conor McGregor, Georges St-Pierre, Daniel Cormier និង Amanda Nunes  ជា​កីឡាករ​តែ​៥​នាក់​គត់​ដែល​ឈាន​ធ្វើ​បាន​ដល់​កម្រិត​នេះ។ Cejudo ឈ្នះ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Flyweight បន្ទាប់​ពី​បំបាក់​ជើង​ខ្លាំង Demetrious ក្នុង​កម្មវិធី UFC 227 កាល​ពី​ខែ សីហា ឆ្នាំ ២០១៨។ ឯ​ការ​ប្រកួត​ចុងក្រោយ​របស់​ TJ Dillashaw បាន​ការពារ​ខ្សែ​ក្រវាត់ ប្រភេទ​ទម្ងន់ Bantamweight ពី Cody Garbrandt កាល​ពី​ខែ សីហា​ដូច​គ្នា។ ចំពោះ​ការ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ESPN+៕​​​

Henry Cejudo (ឆ្វេង)  TJ Dillashaw (ស្ដាំ)

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់