• 2019-01-18 02:12:07
  • ព័ត៌មាន

ក្រុម​មក​ពី​អាស៊ាន​២​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ 2019 AFC Asian Cup

  • 2019-01-18 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កម្មវិធី​ធំ​ប្រចាំ​តំបន់​អាស៊ី 2019 AFC Asian Cup បាន​បញ្ចប់​ការ​ប្រកួត​​ទាំង​៦​ពូល​អស់​ហើយ។ ក្នុង​​គេ​ក៏​បាន​រក​ឃើញ​​ក្រុម​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ផល​ដែរ ដោយ​មាន​ក្រុម​មក​ពី​តំបន់​អាស៊ាន​២​គឺ​​ថៃ​និង​វៀតណាម។

ថៃ​ដែល​​ស្ថិត​នៅ​ពូល A បាន​បញ្ចប់​៣​ប្រកួត​ឈរ​លេខ​២​ក្នុង​តារាង​ពិន្ទុ ចាញ់​ក្នុង​លេខ​១​អារ៉ាប់រួម​មួយ​ពិន្ទុ។ សម្រាប់​វៀតណាម​វិញ​ស្ថិត​នៅ​លេខ​៣​នៃ​ពូល​D ក្រោម​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់។ យ៉ាងណា​វៀតណាម​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រោម​ ដោយ​សារ​តែ​ស្ថិត​ជា​ក្រុម​លេខ​៣​ល្អ​បំផុត​ទាំង​៤​ក្រុម។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ក្នុង​ពូល​ទាំង​អស់ គេ​ក៏​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​១៦​រួចរាល់​។ ក្នុង​នោះ​មាន៖

ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៩

  • ថៃ vs ចិន
  • អ៊ីរ៉ង់ អូម៉ង់​
  • ហ្សកដានី វៀតណាម

២១ ខែ មករា ឆ្នាំ ២០១៩

  • ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត
  • អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន
  • អូស្ត្រាលី អ៊ូបេគីស្ថាន

២២ ខែ មករា ឆ្នាំ ២០១៩

  • កូរ៉េខាងត្បូង បារ៉ែន
  • កាតា អ៊ីរ៉ាក់

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់