• 2019-01-17 01:14:31
  • ព័ត៌មាន

១​ក្បាល​របស់​ Ronaldo ជួយ​ Juventus លើក​ពាន​១​រដូវ​កាល​នេះ​

  • 2019-01-17 01:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់​តែ​មួយ​ក្បាល​របស់​ Cristiano Ronaldo គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​ Juventus យក​ឈ្នះ​ AC Milan ១​ទល់​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ Supercoppa Italiana ជា​លើក​ទី​៨។

​ពាន​ Supercoppa Italiana គឺ​ជា​ពាន​ដែល​ក្រុម​ជើង​ឯក​ Serie A ត្រូវ​ប៉ះ​គ្នា​ជាមួយ​ជើង​ឯក​ Coppa Italia តែ​ដោយ​សារ​ Juventus បាន​ឈ្នះ​ពាន​ទាំង​ពីរ​ ដូច្នេះ​គេ​តម្រូវ​ឲ្យ​ AC Milan ដែល​ជា​ជើង​ឯក​រង​ Coppa Italia កាល​ពី​ឆ្នាំ​មុន​ប្រកួត​ប្រជែង​ជាមួយ​ Juventus។

ការ​ប្រកួត​កាល​ពី​យប់​មិញ​មិន​បាន​ធ្វើ​ឡើង​ក្នុង​ទឹកដី​អ៊ីតាលី​នោះ​ទេ​ពោល​គឺ​ធ្វើ​ឡើង​នៅ អារ៉ាប៊ីសាអូឌីត​ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដោយ​ហេតុ​ថា​ពាន​នេះ​ជា​រឿយៗ​តែង​ប្រកួត​នៅ​បរទេស​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​។ ប្រទេស​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ Supercoppa Italiana មាន​ដូចជា អ៊ីតាលី​ខ្លួន​ឯង, អាមេរិក, ចិន​, លីបេរីយ៉ា, កាតា​ និង​យប់​មិញ​គឺ​អារ៉ាប៊ី​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់