• 2019-01-16 07:26:36
  • ប្រដាល់

នៅ​ ស្រីពៅ​ ឡើង​សង្វៀន​ One​ ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង​គេ​បំផុត​ក្នុង​អាជីព​ខ្លួន

  • 2019-01-16 07:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ដៃ​ធ្ងន់​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ ថា​ការ​ឡើង​សង្វៀន​ One​ ខែ​ក្រោយ​នេះ​ជា​ការ​ប្រកួត​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ច្រើន​ជាង​គេបំផុតក្នុងអាជីពប្រដាល់របស់​ខ្លួនពីមុនៗមក។​

កីឡាការិនី នៅ ស្រីពៅ

អ្នក​ប្រដាល់​ឆ្នើម​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ពិត​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ​បង្ហើប​ថា​បើ​ឈ្នះ​បាន​ប្រហែល​ ២-៣ពាន់​ដុល្លារ​ផង​ដែរ​ ហើយ​ជា​តម្លៃ​ខ្លួន​ដែល​បាន​ច្រើន​ជាង​ប្រកួត​មុន​ៗ​ក្នុង​អាជីព​របស់​ខ្លួន​ទៅ​ទៀត។​ អាច​និយាយ​ថា​បាន​ច្រើន​ជាង​ការ​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ទៅ​ទៀត។​

កីឡា​ការិនី​មក​ពី​ក្លឹប​តាឡីដំរី​មាន​រិទ្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ បាន​ឡើង​សង្វៀន​ធំ​លំដាប់​ពិភពលោក​លើក​នេះ​មាន​អារម្មណ៍​ត្រេកអរ​រំភើប​ផង​ និង​ភ័យ​ផង​ ព្រោះ​មិន​ធ្លាប់​បាន​ឡើង​កម្មវិធី​បែប​នេះ​ពី​មុន​មក​ ណាមួយ​ការ​ប្រកួត​លើក​ទី១​ហើយ​ដែល​ចូល​ប្រឡូក​គុន​ចម្រុះ​(MMA)។​ ការ​ប្រកួត​នេះ​ក៏​មិន​ដឹង​ថា​ខ្លួន​ធ្វើ​បាន​ល្អ​ឬ​យ៉ាង​ទេ​ ប៉ុន្តែ​នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធភាព​តែ​ម្ដង។​

នៅ ស្រីពៅ ពេលឈ្នះនៅ WLC

បញ្ជាក់​ផង​ដែរ​ថា​ កីឡា​ការិនី​ នៅ​ ស្រីពៅ​ នឹង​ត្រូវ​ប្រកួត​ក្នុង​កម្មវិធី​ One Championship​ នា​ថ្ងៃ​ទី១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ​ប្រទេស​ថៃ​ លក្ខណៈ​គុន​ចម្រុះ​ជា​មួយ​ជើង​ខ្លាំង​ម្ចាស់​ផ្ទះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់