• 2019-01-17 01:00:00
  • បាល់ទាត់

ជើង​​ឯក​មណ្ឌល​តាកែវ​អរគុណ​ដែល​មាន​​ Tiger Street Football Festival ​2019នៅ​ខេត្ត​​ខ្លួន

  • 2019-01-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុម​យានដ្ឋាន​សំណាង​១ បាន​ក្លាយ​ជា​ជើង​ឯក​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​ប្រចាំ​មណ្ឌល​តាកែវ​​បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​ប្រជែង​មួ​យ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ ពេញ​នៅ​ខេត្ត​តាកែវ។ ​

ក្រុម យានដ្ឋាន​សំណាង១

ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​​មាន​៩​​មណ្ឌល ស្រប​ពេល​កាល​ពី​ឆ្នាំ​២០១៨ មាន​តែ​៨​មណ្ឌល​ប៉ុណ្ណោះ ហើយ​មណ្ឌល​ថ្មី​នោះ​គឺ​ខេត្ត​តាកែវ។ ​ក្រោយ​ប្រកួត​ចប់​ភ្លាម​​​ប្រធាន​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​មណ្ឌល​ខាង​​លើ​​លោក សួស សំណែល បាន​និយាយ​ទាំង​សប្បាយ​ចិត្ត​ថា « ​ពូក​ខ្ញុំ​កន្លង​​មក​មិន​ធ្លាប់​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ​​ទេ​ ហើយ​កាន់​តែ​ពិសេស​ដែល​បាន​រៀប​ចំ​នៅ​ខេត្ត​តាកែវ។ ​ខ្ញុំ​ព្រម​ទាំង​ក្រុម​ចូល​រួម​ទាំង​អស់​ពិត​ជា​អរគុណ​ ដល់​ក្រុម​ហ៊ុន Tiger Beer ដែល​បាន​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​​​នៅ​តាកែវ។ ​ពូក​ខ្ញុំ​សូម​សន្យា​ថា នឹង​ចូល​រួម​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ៗ ប្រសិន​បើ​បន្ត​មាន​នៅ​ខេត្ត​របស់​ពួក​​ខ្ញុំ»។ ប្រធាន​ក្រុម​ខាង​លើ​បន្ថែមថា​ វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​អ្នក​ចូល​រួម​មាន​ភាព​សប្បាយ​រីក​រាយ។

ក្រុម​ដែល​ឡើង​មក​កាន់​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ប្រចាំ​មណ្ឌល​តាកែវ​មាន​៖

  • លេខ​១​ បាន​ទៅ​លើ​ក្រុម​ យានដ្ឋាន​សំណាង​( ១)

  • លេខ​២ បាន​ទៅ​លើ​ក្រុម ក្លឹប​កីឡា​ដូន​កែវ A

  • លេខ​៣ ​បាន​ទៅ​លើ​​ក្រុម CTB ( B )

  • លេខ​៤ ​បាន​ទៅ​លើ​ភូមិ​ស្នោ ( FC )

ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​ខេត្ត​តាកែវ​​មាន​៖

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់