• 2019-01-16 03:15:35
  • ប្រដាល់

សុខ​ សាវិន​ និយាយ​យ៉ាង​ណា​ចំពោះ​ ឡៅ​ ចន្រ្ទា​ និង​ ឃីម​ ឌីម៉ា​ ?

  • 2019-01-16 03:15:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ សុខ​ សាវិន​ ប្រាប់​ពី​ Idol​ ក្នុង​ដួងចិត្ត​របស់​ខ្លួន​នោះ​គឺ​មាន​ពីរ​រូប​ ឡៅ​ ចន្រ្ទា​ និង​អ្នក​ប្រដាល់​កងរាជអាវុធហត្ថ​ ឃីម​ ឌីម៉ា​ ពួកគេ​ជា​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​ និង​ចូលចិត្ត​មើល​នា​ពេល​កន្លង​មក។​

ឃីម​ ឌីម៉ា​ នៅ​ Khmer Thai Fight

សាវិន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​កីឡាករ​ប្រដាល់​ទាំង​អស់​មាន​ពីរ​នាក់ដែល​ខ្លួន​ស្រឡាញ់​ និង​ពេញ​ចិត្ត​បំផុត​ពី​ទម្រង់​វ៉ៃ​របស់​ពួកគេ​ ដែល​ខ្លួន​ធ្លាប់​មើល​ ធ្លាប់​រៀន​បច្ចេកទេស​តាម​មួយ​ចំនួន​ផង​ដែរ។​ ជើង​ខ្លាំង​កំពុង​ឡើង​កូដ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ សិស្ស​ច្បង​ ឃីម​ ឌីម៉ា​ ជា​អ្នក​ប្រដាល់​វ៉ៃ​ច្បាស់​ៗ​ និង​ពេញ​ដោយ​កម្លាំង។​ ចំណែក​ ឡៅ​ ចន្រ្ទា​ វិញ​ គឺ​ជា​កីឡាករ​ដែល​ពួកែ​ចាប់។​

ឡៅ ចន្រ្ទា​ ពេលឈ្នះនៅ CNC

កូន​សិស្ស​ ស៊ន​ អេលីត​ រូប​នេះ​បន្ថែម​ថា​ ការ​ព្យាយាម​ធ្វើ​តាម​ ឬ​យក​គំរូ​តាម​ពួកគេ​ទាំង​ពីរ​គឺ​ចេះ​តែ​ខំប្រឹង​ហើយ​ ប៉ុន្តែ​មិន​ដឹង​ថា​អាច​ល្បីឈ្មោះ​ និង​ខ្លាំង​ដូច​ពួកគេ​ឬទេ​ ព្រោះ​កីឡាករ​ម្នាក់​ៗ​មិន​ដូច​គ្នា​ឡើយ។​ ការ​ហាត់​រៀន របៀប​តិចនិក​វ៉ៃ​ម្នាក់​ៗ​ខុស​គ្នា​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្នង​គុន​ខ្មែរ​ខាង​លើ​នេះ​នឹង​ព្យាយាម​បន្ត​ទៀត។​

សុខ​ សាវិន ពេលឈ្នះថៃ

រំលឹក​ដែរ​ថា​ សុខ​ សាវិន​ ជា​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ នៅ​ក្លឹប​ឆ្មារ​ស​សែនសុខ​ បច្ចុប្បន្ន​ជា​អ្នក​ប្រដាល់​ដែល​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​តាម​រយៈ​ការ​បញ្ចេញ​សមត្ថភាព​ប្រកួត​យ៉ាង​ល្អ​ និង​ឈ្នះ​ស្ទើរ​គ្រប់ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នា​ពេល​ថ្មីៗ​នេះ។​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​ថៃ​សន្លប់​ទឹក​ទី៤​នៅ​សង្វៀន​ TV5៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់