• 2019-01-16 01:54:41
  • ព័ត៌មាន

Spurs ​ធ្ងន់​.ក ក្រោយ​ Kane​ របួស​រហូត​ជិត​ចប់​រដូវ​កាល​

  • 2019-01-16 01:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane របស់​ Tottenham Hotspurនឹង​អវត្តមាន​រយៈ​ពេល​យូរ​រហូត​ដល់​ខែ​មិនា​ពោល​គឺ​២​ខែ​មុន​ចប់​រដូវកាល​ Premier League តែ​ម្ដង។​​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រង​របួស​សរសៃ​.កជើង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​ចាញ់​ Manchester United ១-០ នៅ​ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។​ Spurs រំពឹង​ថា​ Kane នឹង​វិល​ទៅ​ហ្វឹកហាត់​បាន​វិញ​នៅ​ដើម​ខែ​មិនា​ ប៉ុន្តែ​អាច​ត្រូវ​អូស​បន្លាយ​ពេល​ក្នុង​ការ​ចូល​លេង​ដើម្បី​ឲ្យ​ប្រាកដ​ថា​របួស​ពិត​ជា​ ជា​សះ​១០០%។​

របួស​ខាង​លើ​មិន​ត្រឹម​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជែង​ពាន​របស់​ក្រុម​លោក​ Mauricio Pochettino ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ធ្វើ​ឲ្យ​ Kane បាត់​បង់​ឱកាស​ប្រជែង​ស្បែក​ជើង​មាស​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ត្បិត​សព្វ​ថ្ងៃ​រូប​គេ​មាន​១៤​គ្រាប់​ស្មើ​គ្នា​ជាមួយ​ Mohamed Salah និង​ Aubameyang៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់