• 2019-01-15 11:23:00
  • បាល់ទាត់

ក្រុម​ជើង​ឯក​មណ្ឌល​ខេត្ត​ព្រះសីហនុ​ឡើង​​ជុំ​ផ្តាច់​ព្រ័ត្រនៅភ្នំពេញដោយទំនុកចិត្ត

  • 2019-01-15 11:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​ក្នុង​ការ​ប្រកួត​​កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​​​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​​ដើម្បី​ឡើង​មក​ជុំ​​ផ្តាច់​ព្រ័ត្រ​ទូទំាង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A

កីឡាករ​ ភូ គឹមសែ ​ដែល​ល្បី​​ថា​ Messi កំពង់សោម​ជា​សមាជិក​សំខាន់​របស់​ក្រុម​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A បាន​និយាយ​ថា សម្រាប់​ការ​ឡើង​មក​លេង​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ​ ក្រុម​របស់​ខ្លួន​គ្មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទៀត​ឡើយ​។

ក្រុម​របស់​ខ្លួន​​ធ្លាប់​មក​លេង​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​នៅ​រាជ​ធានី​ភ្នំពេញ​ច្រើន​ឆ្នាំ ដូច្នេះ​ឈប់​បារម្ភ​ ភ័យ​ខ្លាច​ទៀត​ហើយ​ បើ​ទោះ​ជា​ដឹង​ថា នៅ​ភ្នំពេញ​ប្រជុំ​ដោយ​​ក្រុម​ខ្លាំង​ៗ​​ក៏​ដោយ។ អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​ក្រុម​របស់​ពួក​គេ​មាន​ទំនុក​ចិត្ត​ខ្លាំង​នោះ​គឺ​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ​ជា​ជើង​ឯក​រង​ទូទាំង​​ប្រទេស​កាល​ពី​ឆ្នាំ​២០១៨​ដែល​បាន​ក្លាយ​ជា​ក្រុម​​មក​ពី​ខេត្ត​តែ​មួយ​គត់​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​ក្នុង​ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់​ Tiger Street Football Festival។

រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A ពិត​ជា​ខ្លាំង​មែន​​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​គឺ​កាល​ពី​ឆ្នាំ​២០១៦​ជា​ជើង​ឯក ឆ្នាំ​២០១៧​ជា​ជើង​ឯក​ ឆ្នាំ​២០១៨​ជា​ជើង​ឯក​រង និង​ឆ្នាំ​២០១៩​ជា​ជើង​ឯក​​ទៀត។

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A និយាយ​រឿង​ឡើង​មក​ភ្នំពេញ

៦​ក្រុម​ឡើង​មក​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ពី​មណ្ឌល​ខេត្ត​ព្រះ​សីហនុ​មាន​

  • លេខ១៖ ក្រុម​ ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​ A
  • លេខ​២៖ ក្រុម​ Villa Videc ​
  • លេខ​៣៖ ក្រុម ​យុវជន​សាលា​ខេត្ត​ព្រះសីហនុ​ A​
  • លេខ​៤៖ ក្រុម យុវជន​កំពង់ផែ​ស្វយ័ត​​ខេត្ត​​ព្រះសីហនុ​ B​​
  • លេខ​៥៖ ក្រុម Osahkho FC​
  • លេខ​៦៖ ក្រុម Hurricane FC A

មណ្ឌល​បន្ទាប់​​គឺ​

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួមប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​
  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​-មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​-២៧ ខែ​មករា។
  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​-៣​ ខែ​កុម្ភៈ។​
  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨-៩-១០ ខែ​កុម្ភៈ។
  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។
  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។
  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។
  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​

ព័ត៌មាន​ជា​ច្រើន​ទៀត សូម​ចុច​អាន​Tiger Street Football Festival 2019

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់