• 2019-01-14 00:26:57
  • បាល់ទាត់

​​កម្រង​រូប​ភាព​ស្អាត​ៗក្នុង​ការ​ប្រគំតន្ត្រី​ Tiger Street Football Festival 2019 របស់​តារា​កំពូល​ៗ​​យប់មិញ​​​​

  • 2019-01-14 00:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​​​​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​​​សម្រាប់​មណ្ឌល​ខេត្ត​តាកែវ​បាន​​បញ្ចប់​ ស្រប​ពេល​ការ​ប្រគំតន្ត្រី​មាន​អ្នក​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​ កាល​ពី​យប់មិញ​នេះ​នៅ​ទី​រួម​ខេត្ត​តាកែវ​​បន្ទាប់​ពី​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​កំពូល​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សកម្មភាព​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ

​កាល​ពី​យប់មិញ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​តារា​ចម្រៀង​ចំនួន ៥ និង​ DJ Maily ​បាន​ចូល​ខ្លួន​​អង្រួន​កម្មវិធី​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ ក្នុង​ការ​ប្រគំ​តន្រ្តី​​របស់​ Tiger Beer ។ ​តារា​ដែល​ចូល​ខ្លួន​សម្ដែង​មាន​ដូច​ជា​លោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង​ DJ Maily ជា​ដើម។ ​​ការ​ប្រគំតន្ត្រី​នេះ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស។​

ដោយ​ឡែក​សម្រាប់​​ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​​ក្នុង​ការ​ប្រកួត Tiger Street Football Festival គឺ​​​៖

  • លេខ​១​ បាន​ទៅ​លើ​ក្រុម​ យានដ្ឋាន​សំណាង​( ១)

  • លេខ​២ បាន​ទៅ​លើ​ក្រុម ក្លឹប​កីឡា​ដូន​កែវ A

  • លេខ​៣ ​បាន​ទៅ​លើ​​ក្រុម CTB ( B )

  • លេខ​៤ ​បាន​ទៅ​លើ​ភូមិ​ស្នោ ( FC )

​មណ្ឌល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា លេង​ដោយ​ Fair Play ពោល​គឺ​អាជ្ញាកណ្ដាល​មិន​បាន​ចាយ​កាត​សូម្បី​​តែ​កាត​មួយ​សន្លឹក​ឡើយ។ ដោយឡែក​សម្រាប់​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​របស់​ក្រុម​ទាំង​៤​ខាង​លើ​ នឹង​ធ្វើ​ឡើង​នៅ​ភ្នំពេញ​​​ក្នុង​ថ្ងៃ​ទី​១៦-១៧ ​ខែ​មីនា ឆ្នាំ​២០១៩។

ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​ខេត្ត​តាកែវ​​មាន​៖

  • មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

  • មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៧ ខែ​មករា។

  • មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

  • មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

  • មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់