• 2019-01-12 00:31:41
  • បាល់ទាត់

​មណ្ឌល​​តាកែវ​​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2019 ​មក​ដល់​ហើយ​

  • 2019-01-12 00:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival 2019 ​បាន​រំកិល​ខ្លួន​មក​ដល់​មណ្ឌល​ទី​២ ហើយ​ ដែល​ជា​មណ្ឌល​ថ្មី​​​​នេះ នឹង​ធ្វើ​​សន្និសីទ​កាសែត​ចាប់​គូ​ប្រកួត​​នា​ម៉ោង ២ ដល់​ម៉ោង ៤ រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ​ឆ្នាំ​២០១៩​​​នៅ​ទី​រួម​ខេត្ត​តាកែវ​​​​។

សកម្មភាពប្រកួត​មណ្ឌល​ក្រុង​ព្រះ​សីហនុ

​ការ​ប្រកួត​​ ​នៃ​ព្រឹត្តិការណ៍​ខាង​លើ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​​​ក្នុង​ថ្ងៃ​ទី​១៣ ​ខែ​មករា ឆ្នាំ​២០១៩ ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ឡើង​​​មក​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ ដើម្បី​ប្រជែង​យក​ជយលាភី ​ដែល​មាន​​ប្រាក់​​រង្វាន់​១៥០០០​ដុល្លារ​អាមេរិក​។ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន​។ ​

ជាង​នេះ​ទៅ​ទៀត​នា​ពេល​រាត្រី​ក៏​មាន​ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូល​រួម​ដោយ​តារា​ចម្រៀង​ល្បី​ៗ របស់​ផលិតកម្ម​ ហង្ស​មាស ដូច​ជា​លោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា វីឌីណែត លោក ដួង វីរៈសិទ្ធ លោក ឃុន វុត្ថា និង​ DJ Maily ជា​ដើម។ សម្រាប់​ការ​ប្រកួត ​និង​ការ​ប្រគំតន្ត្រី ​ក៏​មាន​ការ​​ផ្សាយ​ផ្ទាល់​នៅ​លើ​ Page ​ផ្លូវ​ការ​របស់​ Tiger​ Beerនិង​ទូរទស្សន៍ ហង្សមាស​ផង​ដែរ។

ការសម្តែង​សិល្បៈលើ​ឆាក​កាល​ពី​ឆ្នាំ​២០១៨

ជយលាភី​ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ​៖

  • ក្រុម​លេខ​១៖ ១ ០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៧០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ៣៥០ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ៤៖ ១៥០​ ដុល្លារ​អាមេរិក

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ក្រោយ​ពេល​បញ្ចប់​នៅ​ខេត្ត​តាកែវ​​គឺ​៖

មណ្ឌល​ ខេត្ត​កំពង់ស្ពឺ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

មណ្ឌល​ ខេត្ត​បាត់ដំបង ៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៦ ខែ​មករា។

មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។ ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​

ព័ត៌មាន​ជា​ច្រើន​ និង​មណ្ឌល​ផ្សេង​ៗ​ សូម​ចុច​អាន ៖ Tiger Street Football Festival 2019

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់