• 2019-01-10 01:00:56
  • ព័ត៌មាន

បើ​ Burton ឈ្នះ​ Man City ១០-០ ​ជើង​ទីពីរ​ទើប​ឡើង​ Final ពាន​ League Cup បាន​

  • 2019-01-10 01:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Burton មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​ ៩​ទល់​នឹង​០​នៅ​ការ​ប្រកួត​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​កាល​ពី​យប់​មិញ។

មហា​ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ សង្ឃឹម​៩៩​%​ហើយ​ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​១%​ដែល​នៅ​សល់​លុះ​ត្រា​តែ​ Burton អាច​ផ្ដួល​ពួកគេ​ ១០​-០ ជើង​ទី​ពីរ​នៅ​ទឹកដី Pirelli Stadium​។ ៩​គ្រាប់​របស់​ City ធ្វើ​បាន​ដោយ​ De Bruyne, Zinchenko, Foden, Walker, Mahrez និង​ Gabriel Jesus ៤​គ្រាប់​តែ​ឯង។​

ក្រុម​ដឹកនាំ​ដោយ​ Pep Guardiola ស៊ុត​ចូល​លើស​ពី​៩​គ្រាប់​លើក​ដំបូង​គិត​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧​មក​ គ្រា​ដែល​ពួកគេ​បាន​យក​ឈ្នះ​ Huddersfield ដោយ​លទ្ធផល​ ១០-១។ មួយ​គូ​ទៀត​នៅ​មិន​ទាន់​ច្បាស់​ថា​ក្រុម​ណា​សង្ឃឹម​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឡើយ​ ត្បិត​ Tottenham បាន​យក​ឈ្នះ​ Chelsea ត្រឹម​ ១-០ ប៉ុណ្ណោះ​នៅ​ជើង​ទី​មួយ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់