• 2019-01-09 02:23:33
  • បាល់ទះ

មូលហេតុ​​ស្មាត់​ធំ​ៗ​ស្រុក​ខ្មែរ​​មួយ​ចំនួន​ធំ​មិន​ជាប់​ជម្រើស​ជាតិ​បាល់ទះ

  • 2019-01-09 02:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​បាល់ទះ​ជម្រើស​ជាតិ​​កម្ពុជា​​ត្រូវ​បាន​​បាន ប្រមូល​ផ្ដុំ​កាល​ពី​​ដើម​ខែ​សីហា ឆ្នាំ​២០១៨ ដោយ​គ្រូ​ជន​ជាតិ​ចិន​លោក Li Jun ​បាន​ធ្វើតេស្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​ទីលាន​​បាល់ទះ​​​ ហ្គ្រេន​ភ្នំពេញ​​របស់​វិសាខា។

ស្មាត់​ធំៗ​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ​ដូច​ជា ជុក សោភា ហៅ​ក្រៅ​ ឌុក របស់​ក្លឹប​បាល់ទះ​កងពលធំ​អន្តរាគមន៍​​លេខ​​៣ កីឡាករ​ រ៉ា របស់​ក្លឹប​អង្គរក្ស​​ និង​កីឡាករ សុវណ្ណនាថ ព្រម​ទាំង ម៉ាប់​ឆ្វេង​​​ កំពត ជា​ដើម​សុទ្ធ​តែ​​គ្មាន​ឈ្មោះ​​ជាប់​ជម្រើស​ជាតិ​​បាល់ទះ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​ហ្វលីពីន។

ជុក សោភា (ឌុក) លេខ ៩

សម្រាប់ ម៉ាប់ ឆ្វេង​កំពត និង​សុវណ្ណនាថ ជា​ស្មាត់​ធំ​​ ដែល​​ត្រូវ​បាន​ដឹង​ថា និយម​លេង​​​មិត្តភាព​ឆ្លង​ប្រទេស​​ ទៅ​ដល់​វៀតណាម និង​មីយ៉ាន់ម៉ា​ជាដើម។ ប៉ុន្តែ​ស្មាត់​ទាំង​ពីរ​មិន​​បាន​ចូល​រួម​ធ្វើតេស្ត​ចូល​ជម្រើស​ជាតិ​ឡើយ។ មួយ​វិញ​ទៀត​ស្មាត់​ទាំង​ពីរ​នេះ​​​​មាន​កម្ពស់​ទាប​​ជាង​ការ​កំណត់​របស់​​សហព័ន្ធ​ដែល​ទាមទារ​កម្ពស់​ចាប់​ពី​១,៨៥​ (មាន​ទេពកោសល្យ​ខ្ពស់​)​ ម៉ែត្រ​ឡើង​​ទើប​អាច​ជាប់​ជម្រើស​ជាតិ​បាន។ ​

ចំពោះ​​ការ​ធ្វើតេស្ត​​ជម្រើស​រើស​​កីឡាករ​ជម្រើស​ជាតិ​ឆ្នាំ​នេះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​ សួន ចាន់ណារ៉ូ បាន​ឲ្យ​ដឹង​ថា​ គ្រូ​ចិន​ជ្រើស​រើស​​​បាន​កីឡាករ​១៨​នាក់​​​ ​ហើយ​​កីឡាករ​ទាំង​១៨​​នាក់​នោះ​មាន​តែ​ពីរ​ក្លឹប​ប៉ុណ្ណោះ​គឺ ​ក្លឹប​មហាផ្ទៃ ​និង​​ក្លឹប​វិសាខា។ មូលហេតុ​ដែល​មាន​តែ​ពីរ​ក្លឹប​នេះ​ ​ដោយ​សារ​ក្លឹប​ផ្សេង​ៗ​ក្នុង​ស្រុក​ខ្មែរ​មិន​បាន​​​​ចូល​រួម​ធ្វើតេស្ត​ បើ​ទោះ​​​សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​​មុន​ពេល​ធ្វើតេស្ត​​ឲ្យ​ក្លឹប​ទាំង​អស់​ចូល​រួម​​ធ្វើតេស្ត​​កុំបីខាន​ក៏​ដោយ​​​។ ​​

ក្រុម​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា

ឈ្មោះ​កីឡាករ​ទាំង ១៨​នាក់​មាន​៖

១-​ ខឹម សុវណ្ណដារ៉ា (មកពី​​ក្លឹប​វិសាខា)

២-​ ពិន សារុន (មកពី​​ក្លឹប​វិសាខា)

៣- មា ប៊ិនយ៉ា (មកពី​​ក្លឹប​វិសាខា)

៤-​ ម៉ី រស្មី (មកពី​​ក្លឹប​វិសាខា)

៥- មួន និមល (មកពី​​ក្លឹប​វិសាខា)

៦- សឿន ហេង (មកពី​​ក្លឹប​វិសាខា)

៧- អាន សុខហេង (មកពី​​ក្លឹប​វិសាខា)

៨- គួន មុំ (មកពី​​ក្លឹប​វិសាខា)

៩- សួន ចាន់ណារ៉ូ (មកពី​​ក្លឹប​វិសាខា)

១០-​ ឡាង រាសីកែវ (មកពី​​ក្លឹប​វិសាខា)

១១- រឿន វាសនា (មកពី​​ក្លឹប​វិសាខា)

១២- ផុល រតនៈ (មកពី​​ក្លឹប​វិសាខា)

១៣-​ គង់ ពិសិដ្ឋ (មកពី​​ក្លឹប​វិសាខា)

១៤- មី សុផណ្ណា (មកពី​​ក្លឹប​វិសាខា)

១៥- សាធ រដ្ឋា (មក​​ពី​ក្លឹបមហាផ្ទៃ)

១៦- លុច គឹមសៀន (មក​ពី​ក្លឹប​មហាផ្ទៃ)

១៧- ខឿន ភារិន្ទ (មកពី​ក្លឹប​មហាផ្ទៃ)

១៨- ប៊ន ណារិទ្ធ (មក​ពី​ក្លឹប​មហាផ្ទៃ)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់