• 2019-01-06 12:35:27
  • បាល់ទាត់

នៅ​តែ​ខ្លាំង! ស្នងការដ្ឋាន​នគរ​បាល​ព្រះសីហនុA​ឈ្នះ​ជើង​ឯក​មណ្ឌលព្រះសីហនុ​

  • 2019-01-06 12:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ A បាន​ក្លាយ​ជា​ជើង​ឯក​​ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ព្រះ​សីហនុ​ បន្ទាប់​ពី​ធ្វើ​បាន​យ៉ាង​ល្អ​តាំង​ពី​ប្រកួត​ដំបូង​រហូត​ដល់​​វគ្គ​ផ្តាច់​ព្រ័ត្រ។

ថតរូប​ជុំ​គ្នា​​​ក្នុង​ពិធី​ប្រគល់​រង្វាន់

មុន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ក្រុម​ស្នងការដ្ឋាន​នគរ​បាល់​ព្រះសីហនុ​A នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​យក​​ឈ្នះ​ក្រុម​ខ្លាំង​ Nazaro FT ដោយ​លទ្ធផល​ ១-០ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាក​ផ្តាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ក្រុម​ខ្លាំង​មួយ​នេះ​បាន​បន្ត​ឈ្នះ​ក្រុម​យុវជន​សាលា​ខេត្ត​ព្រះ​សីហនុ​ A ដោយ​លទ្ធផល​៤-០។

អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ​ ស្នងការដ្ឋាន​នគរ​បាល់​ព្រះសីហនុ​ A បាន​លត់​ក្រុម​ខ្លាំង​ Villa Videci ដែល​មាន​កីឡាករ​ជន​ជាតិ​ហុល្លង់​២​នាក់​យ៉ាង​ចាស់​ដៃ​គឺ​៦-១​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង​ ដូច្នេះ​ក្រុម​ Villa Videci ដែល​គេ​រំពឹង​ខ្ពស់​នោះ​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ។

ចំពោះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ យុវជន​សាលា​ខេត្ត​ព្រះសីហនុ​ A​ បន្ទាប់​ពី​បាន​យក​ក្រុម​លេខ​៤​ យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ B​​ ដោយ​លទ្ធផល​ ២-១។ ដោយ​ឡែក​ក្រុម​ Hurricane FC A ដែល​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​នោះ​មិន​អាច​ការពារ​បាន​​ឡើយ​ ប៉ុន្តែ​ក៏​ទទួល​បាន​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​រាជ​ធានី​ភ្នំពេញ​ដែរ។

ក្រុម ស្នងការដ្ឋាន​នគរ​បាល់​ព្រះសីហនុ ​A​
ក្រុម Villa Videci
ក្រុម យុវជន​សាលា​ខេត្ត​ព្រះសីហនុ​ A
ក្រុម ​យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ B

ជយលាភី​ក្រុម​ទាំង​៦​ប្រចាំ​មណ្ឌល​ព្រះ​សីហនុ​ឡើង​ទៅ​ភ្នំពេញ​

  • លេខ១៖ ស្នងការដ្ឋាន​នគរ​បាល់​ព្រះសីហនុ ​A​ ទទួល​បាន​ទឹក​ប្រាក់​១ ៥០០​ដុល្លារ​
  • លេខ​២​៖ Villa Videci ទទួល​បាន​ទឹក​ប្រាក់​ ១ ០០០​ដុល្លារ​
  • លេខ​៣៖ យុវជន​សាលា​ខេត្ត​ព្រះសីហនុ​ A​ ទទួល​បាន​៥០០​ដុល្លារ​
  • លេខ​៤៖ ​យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ B​ ទទួល​បាន​២០០​ដុល្លារ​
  • លេខ​៥៖ Osahkho FC​
  • លេខ​៦៖ Hurricane FC​ A​

ក្រោយ​ជោគជ័យ​នៃ​ការ​រៀប​ចំ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ Tiger Street Football Festival 2019 នឹង​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​បន្ត​បន្ទាប់​ទៀត​ដូច​ខាង​ក្រោម

  • មណ្ឌល​​ទី​២​ ខេត្ត​តាកែវ ​នៅ​ថ្ងៃ​ទី​១៣​ ខែ​មករា ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៣​​ ខេត្ត​កំពង់ស្ពឺ​​ ថ្ងៃ​ទី​​២០ ខែ​មករា​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៤៖ ខេត្ត​បាត់ដំបង​ ថ្ងៃ​ទី​២៦-២៧ ខែ​មករា​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៥៖ ក្រុង​ប៉ោង​ប៉ែត​ ថ្ងៃ​ទី​២-៣ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៦៖ ខេត្ត​សៀមរាប​ ថ្ងៃ​ទី​៨-៩-១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៧៖ ខេត្ត​កំពង់ចាម​ ថ្ងៃ​ទី​​១៦-១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៨៖ ខេត្ត​កណ្ដាល​ ថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​២០១៩
  • មណ្ឌល​ទី​៩៖ រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៣-១៤ ខែ​មីនា ឆ្នាំ​២០១៩
  • ជុំ​ផ្តាច់​ព្រ័ត្រ​៖ នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា​ ឆ្នាំ​២០១៩

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់