• 2019-01-06 06:21:08
  • ព័ត៌មាន

Fabregas លា​អ្នក​គាំទ្រ​ទាំង​ទឹកភ្នែក​ពេល​ត្រូវ​ចេញ​ពី​ Chelsea ទៅ​ Monaco

  • 2019-01-06 06:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cesc Fabregas បាន​ចាកចេញ​ពី​ទឹកដី Stamford Bridge ទាំង​ទឹកភ្នែក​បន្ទាប់​ពី​លេង​ប្រកួត​លើក​ចុង​ក្រោយ​ឲ្យ​ Chelsea ក្នុង​ពាន​ FA Cup។​

ខ្សែ​បម្រើ​ជើង​ចាស់​សញ្ជាតិ​អេស្ប៉ាញ​នឹង​ត្រូវ​ទៅ​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ Arsenalចាស់​ Thierry Henry នៅ​ក្លឹប​ Monaco ប្រទេស​បារាំង​ហើយ​យប់​មិញ​​ជា​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឲ្យ​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​។ Fabregas ត្រូវ​ផ្ដល់​កិត្តិយស​ពាក់​ស្លាក​ប្រធាន​ក្រុម​ ថែម​ទាំង​មាន​ឱកាស​ទាត់​បាល់​ប៉េណាល់ទី​១​គ្រាប់​តែ​សំណាង​មិន​ល្អ​បាល់​មិន​ចូល​ទី។​

យ៉ាង​ណា​ Chelsea នៅ​តែ​អាច​យក​ឈ្នះ​ Nottingham Forest ដោយ​លទ្ធផល​ ២​ទល់​នឹង​០ ស៊ុត​បញ្ចូល​ទី​ដោយ​ ខ្សែ​ប្រយុទ្ធ​ Alvaro Morata ទាំង​ពីរ​គ្រាប់​នៅ​នាទី​៤៩ និង​៥៩៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់