• 2019-01-06 01:13:05
  • ប្រវត្តិ​​

៣​រដូវ​កាល​ហើយ​ Klopp មាន​ប្រវត្តិ​ដឹកនាំ​ Liverpool ទៅ​​មិន​ឆ្ងាយ​ពី​ជុំ​ទី​៤​ FA Cup

  • 2019-01-06 01:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp មាន​ប្រវត្តិ​មិន​ល្អ​ទេ​ក្នុង​អំឡុង​ដឹកនាំ​ Liverpool លេង​ពាន​ FA Cup នៅ​៣​រដូវ​កាល​ចុង​ក្រោយ​នេះ​ ពោល​គឺ​បាន​ត្រឹម​ដល់​ជុំ​ទី៤​ក្រុម​របស់​លោក​ត្រូវ​ធ្លាក់​ចេញ​ហើយ។

រម្លឹក​​រដូវ​កាល​ទី​មួយ​ដែល​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​មក​ដឹកនាំ​ Liverpool ដំបូង​នៅ​ពាន FA Cup គឺ​ត្រូវ​ប៉ះ​ Exeter City ។ ហង្ស​​​មាន​ជម្រើស​ដូចជា Bogdan, Jose Enrique, Ilori, Brad Smith, Randall, Brannagan, Kevin Stewart, Ryan Kent, Teixeira, Benteke និង​ Sinclair បាន​ស្មើ​ជើង​ទី​មួយ​ និង​ឈ្នះ​ជើង​ទី​២ តែ​ត្រូវ​ធ្លាក់​​ត្រឹម​ជុំ​ទី​៤​ក្រោម​ស្នាដៃ​ West Ham។

នៅ​ឆ្នាំ​២០១៧​ Liverpool បាន​យក​ឈ្នះ​ Plymouth ក្រៅ​ដី​នៅ​ជុំ​ទី​៣​ តែ​បែរ​ជា​ភ្លាត់​ចាញ់​ Wolves ដែល​កាល​ណោះ​មក​ពី​លីគ​ទី​ពីរ​ដោយ​លទ្ធផល​ ១​ទល់នឹង​២ នៅ​ទឹកដី​ខ្លួន​ឯង។​ លុះ​រដូវ​កាល​មុន​ Virgil van Dijkបាន​តែត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ក្រុម​លោក​ Klopp ទម្លាក់​ Everton ប៉ុន្តែ​ពួកគេ​ត្រូវ​ហាល​អាវ​ម្ដង​ទៀត​ក្រោយ​ចាញ់​ West Brom ៣-២។

នៅ​យប់​ស្អែក​ Liverpool នឹង​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Wolve សារ​ជា​ថ្មី​ ចាំ​មើល​ថា​តើ​ Liverpool អាច​ឆ្លង​ផុត​ជុំ​ទី​៣​ឬ​យ៉ាង​ណា​បន្ទាប់​ពី​ពួកគេ​ធ្លាប់​ចាញ់​ក្រុម​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៧៕

ប្រភព៖ Express ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់