• 2019-01-06 00:54:46
  • បាល់ទាត់

ទី​បំផុត​សល់២៤​ក្រុម​ចុង​ក្រោយ​ត្រូវ​ប្រជែង​គ្នា​រក​ជើង​ឯក​មណ្ឌលព្រះសីហនុថ្ងៃនេះ

  • 2019-01-06 00:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រកួត​ថ្ងៃ​ដំបូង​កាល​ពី​ម្សិល​មិញ​យ៉ាង​ស្វិត​ស្វាយ​​មក​ កំពូល​ព្រឹត្តិការណ៍​បាល់ទាត់​ Tiger Street Football Festival 2019 មណ្ឌល​ខេត្ត​ព្រះ​សីហនុ​នៅ​សល់​តែ​២៤​ក្រុម​ប៉ុណ្ណោះ​ត្រូវ​ប្រជែង​គ្នា​​ថ្ងៃ​ទី​២​នេះ​ដើម្បី​រក​ជើង​ឯក​ និង​កៅអី​ឆ្ពោះ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ​ក្រោយ។

សកម្មភាព​ប្រកួត​ថ្ងៃ​ទី​៥ មករា ម្សិល​មិញ

លទ្ធផល​ថ្ងៃ​សៅរ៍​ ទី​៥ មករា ម្សិល​មិញ

ប្រកួត​ជុំ​ទី​១​

  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​ A ៣-០ Black Devil
  • ក្តាម​ថ្ម​ ០-១ Osahkho FC
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​ B ១-០ នឹកអូន​
  • ស្នងការនគរ​បាល​ខេត្ត​កំពត​ B ៤-៥ តោមាស​ A
  • Blue Sea FC ០-២​ Blue Shark 05
  • Hurricane Kids ០​-៤ Jack Sport Club A
  • សេតេ​ FC ១-៣ ទឹក​បរិសុទ្ធ​ឆន្ទៈ​
  • យុវជន​សាលា​ខេត្ត​ព្រះ​សីហនុ B ០-៦ Nazaro FT
  • យុវជន​ AD ២-១ The Secret
  • Black Fox ០-១​ Jack Sport Cafe
  • Hurricane B ១-២​ Yurth Police
  • Casino Futuna A ៣-០ Yokohama FC
  • Hurricane D ២-៣ D.C
  • ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះសីហនុ​A ៥-០​ Best Friend FC
  • Texas FT ៤-១ Hurricane C
  • Hurricane A ៧-០​ Happy Shark
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ C ៥-០ Black Stars
  • The Stragger ១-៤ Jack Sport Club B
  • យុវជន​សាលា​ខេត្ត​ព្រះសីហនុ A ២-០ តោមាស​ B
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ ៤-០The New Tac Tic
  • ក្តាម​ថ្ម​ A ៣-០ Just Kidding
  • The New Tac Tic B ១-៣ PSVR FT
រូបភាព​ប្រកួត​ថ្ងៃ​ទី​១​ម្សិល​មិញ

ប្រកួត​ជុំ​ទី​២កាល​ពី​ម្សិលមិញ -​​ Diamond FC ១-៥ Villa Videci

  • ស្នងការ​នគរបាល​ព្រះសីហនុ B​ ៣-៥ Yurth Police B
  • ស្នងការ​នគរ​បាល​ខេត្ត​កំពត​ A ២-៧ SHV Bridge
  • Don FC ២-០ ក្តាម​ថ្ម​ B
  • ស្នងការ​នគរ​បាល​ខេត្ត​កំពត​ B ១-០​ My Village FC
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ A ១-២​​ Osakho
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះ​សីហនុ​ B ៤-១ តោ​មាស​
  • Blue Shark 05 ០-៤ Jack Sport Club
រូបភាព​ថ្ងៃ​ទី​១​ម្សិល​មិញ

កម្មវិធី​ប្រកួត​ថ្ងៃ​អាទិត្យ ទី​៦ ខែ​មករា នេះ

បន្ត​ការ​ប្រកួត​ជុំ​ទី​២​

  • ទឹក​បរិសុទ្ធ​ឆន្ទៈ​ vs Nazaro FT
  • យុវជន​ AD vs Jack Sport Cafe
  • Yurth Police vs Casino Futuna A
  • D.C vs ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​ A
  • Texa FT vs Hurrine A
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ C vs Jack Sport Club B
  • យុវជន​សាលា​ខេត្ត​​ព្រះសីហនុ​ A vs យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ B
  • ក្តាម​ថ្ម​ A vs PSVR FT
រូបភាព​ប្រកួត​ថ្ងៃ​ទី​១​កាល​ពី​ម្សិល​មិញ

ប្រកួត​ជុំ​ទី​៣​

  • Villa Videci vs Yurth Police B
  • SPV Bridge vs Don FC
  • ស្នងការដ្ឋាន​នគរ​បាល​កំពត​ B vs Osakho FC
  • យុវជន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​ B vs Jack Sport Club A

ចំពោះ​គូ​ផ្សេង​ទៀតសម្រាប់​ជុំ​ទី៣​ ត្រូវ​រង​ចាំ​គូ​​ប្រកួត​ជុំ​ទី​២

ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ជុំ​ទី​៣​នឹង​​បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​ត្រូវ​ប្រកួត​ជា​បន្ត​បន្ទាប់​ទៀត​រហូត​ស្វែង​រក​ឃើញ​ក្រុម​ជើង​ឯក​ និង​ក្រុម​តំណាង​ខេត្ត​ព្រះ​សីហនុ​ចំនួន​៦​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ។

ករណី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​ម្សិល​មិញ

  • ចំនួន​ប្រកួត​ត្រូវ​​បាន​ធ្វើ​ឡើង​អស់​ចំនួន​​៤០​ ក្នុង​នោះ​​មាន​១០​គូ​ត្រូវ​ដៃ​គូ​បោះ​បង់​ចោល​ការ​​ប្រកួត ហើយ​​ចំនួន​៣០​គូ​បាន​ប្រកួត​​នៅ​លើ​ទី​លាន។

  • ចំនួន​២៤​ក្រុម​ត្រូវ​បន្ត​ភារកិច្ច​ប្រកួត​ថ្ងៃ​អាទិត្យ​ ទី​៦​ ខែ​មករា​នេះ​ដើម្បី​ដណ្តើម​ជយលាភី​ ២ណៈ​ចំនួន​៣០​ក្រុម​ផ្សេង​ទៀត​​​អស់​ឱកាស​ប្រកួត​ហើយ។ មណ្ឌល​ខេត្ត​ព្រះសីហនុ​មាន​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំនួន​៥៤។

  • កីឡាករ​រក​គ្រាប់​បាល់​ Hat-Trick មាន​៣​នាក់​កាល​ក្នុង​ចំណោម​៤០​ប្រកួត​កាល​ពី​ម្សិល​មិញ។ កីឡាករ​របស់​ យុវជន​កំពង់ផែ​ស្វយ័ត​​ក្រុង​ព្រះ​សីហនុ​រក​បាន​៤​គ្រាប់​ម្នាក់​ក្នុង​មួយ​ប្រកួត​ដំបូង។ កីឡាករ​ជន​ជាតិ​ហុល្លង់​ Sjors Van Zoggel រក​បាន​៥​គ្រាប់​ម្នាក់​ឯង​ និង​កីឡាករ​ម្នាក់​ទៀត​របស់​ក្រុម​ SHV Bridge ក៏​រក​បាន​៣​គ្រាប់​ដែរ។

  • បើ​និយាយ​ពី​រឿង​ពិន័យ​កាត​លឿង​វិញ លោក​អាជ្ញា​កណ្តាល​បាន​ពិន័យ​កាត​លឿង​តែ​១​គត់​ក្នុង​ចំណោម​៤០​ប្រកួត​កាល​ពី​ម្សិល​មិញ​គឺ​ពិន័យ​លើ​អ្នក​ចាំ​ទី​របស់​ក្រុម​ Just Kidding ឈ្មោះ សម្បត្តិ វាសនា។

  • ក្រុម​​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​ Hurricane A រក​៧​គ្រាប់​គឺ​ឈ្នះ​ Happy Shark ដោយ​លទ្ធផល​ ៧-០ ហើយ​ក្រុម​ SHV Bridge ក៏​រក​បាន​៧​គ្រាប់​ដែរ​ក្នុង​ជ័យជម្នះ​លើ​ក្រុម​ ស្នងការដ្ឋាន​បាល​ខេត្ត​កំពត​ ៧-២។

កុំ​ភ្លេច​ណា! ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់! ការ​ប្រកួត​វេលា​ម៉ោង​៤​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស​។ បន្ទាប់​ពី​ចប់​ការ​ប្រកួត​នឹង​មាន​ការ​ប្រគំ​តន្ត្រី​ដែល​ចូល​រួម​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​មាន​ដូច​ជា ខេមរៈ សិរីមន្ត​, ពេជ្រ សោភា, ណុប បញ្ញារិទ្ធ, សុខ ស្រីនាង, ឈិន ម៉ានិច្ច និង​ នី រតនា​ជា​ដើម។

រូបភាព​ប្រកួត​កាល​ពី​ម្សិល​មិញ

សប្តាហ៍​ក្រោយ​ Tiger Street Footbal Festival 2019 នឹង​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ទី​២​ខេត្ត​តាកែវ ថ្ងៃ​ទី​១៣​ ខែ​មករា ឆ្នាំ​២០១៩៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់