• 2019-01-05 03:27:31
  • បាល់ទាត់

Neymar ឈរ​លេខ​១​ជា​កីឡាករ​​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ ឯ Ronaldo នៅ​លេខ​១១​ឯណោះ

  • 2019-01-05 03:27:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​​សិក្សា​របស់​វិបសាយ​​ជំនាញ​ខាង​វិភាគ​មួយ​ឈ្មោះ​ថា KPMG ខ្សែ​ប្រយុទ្ធ​របស់ PSG កីឡាករ Neymar ក្នុង​ឈរ​លើ​គេ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក​ក្នុង​ពេល​បច្ចុប្បន្ន។

អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​​របស់ KPMG ទើប​តែ​បាន​សិក្សា​ថ្មី​ពី​តម្លៃ​ខ្លួន​របស់​កីឡាករ​នៅ​តំបន់​អឺរ៉ុប ក្នុង​កីឡាករ​ប្រេស៊ីល​វ័យ​២៦​ឆ្នាំ​ឈរ​លេខ​មួយ​មាន​តម្លៃ​ខ្លួន​២០៦,៥​លាន​ផោន។ ចំណែក​មិត្ត​រួម​ក្រុម​នៅ PSG របស់​គេ​កីឡាករ  Kylian Mbappe ស្ថិត​នៅ​លេខ​ពីរ​មាន​តម្លៃ​ខ្លួន​១៩៣,៨​លាន​ផោន។

ស្របពេល​វីរបុរស​របស់​ Barcelona កីឡាករ Lionel Messi នៅ​លេខ​បី​មាន​តម្លៃ​ខ្លួន​១៨៣​,២​លាន​ផោន។ Mohamed Salah របស់ Liverpool ស្ថិត​នៅ​លេខ​បួន​មាន​តម្លៃ​ខ្លួន​១៥១,៦​លាន​ផោន ខណៈ Harry Kane នៅ​ចំណាត់​ថ្នាក់​បន្ទាប់​តម្លៃ​ខ្លួន​១៣៦,១​លាន​ផោន។ អ្វី​ដែល​គូរ​ចាប់​អារម្មណ៍ Cristiano Ronaldo របស់ Juventus ​ស្ថិត​នៅ​លេខ​១១​ឯណោះ​តម្លៃ​ខ្លួន​ត្រឹម​៩៦,៥​លាន​ផោន៕

ការ​ចាត់​ចំណាត់​ថ្នាក់​នៃ​កីឡាករ​ថ្លៃ​ជាង​គេ​នេះ​មិនមែន​យក​តាម​តម្លៃ​ផ្ទេរ​របស់​កីឡាករ​ម្នាក់​ៗ​នោះ​ទេ គឺ​គេ​សិក្សា​ផ្អែក​តាម​កត្តា​ធំ​មួយ​ចំនួន​របស់​កីឡាករ​ដូច​ជា៖ តំណែង​លេង អាយុ​និង​សញ្ជាតិ កិច្ចសន្យា​ជាមួយ​ក្លឹប ការ​លេង​លើ​ទីលាន (គ្រាប់​បាល់ Assist នាទីលេង...) ជា​ដើម៕

ខាង​ក្រោម​ជា​តារាង​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​ទាំង​១០​នា​ពេល​បច្ចុប្បន្ន

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់