• 2019-01-02 07:48:17
  • កីឡា​ផ្សេង​ៗ

ជើង​ឯក​ E-Sport: AK2 ជុំ​ផ្តាច់ព្រ័ត្រ​ជិត​ដល់ថ្ងៃកក្រើកហើយ​

  • 2019-01-02 07:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ទូទាំង​ប្រទេស​លើ​វិញ្ញាសា​ AK2 ជុំ​ផ្តាច់​ព្រ័ត្រ​នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​នា​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ បន្ទាប់​ពី​សម្រាក​ប្រមាណ​២​សប្តាហ៍​ក្រោយ​ពេល​ប្រកួត​ជម្រុះ​តាម​ខេត្តចប់។

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៨

ក្នុង​រយៈ​ពេល​សម្រាក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ក្រុម​ខ្លាំង​ទាំង​១២​ប្រហែល​ជា​មិន​ស្ងៀម​នោះ​ទេ​ ប៉ុន្តែ​ការ​ពង្រឹង​សមត្ថភាព​ និង​​ស្មារតី​ជា​ក្រុម​ប្រហែល​ជា​​បង្កើន​ទាំង​យប់​ទាំង​ថ្ងៃ​ ពី​ព្រោះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ។​ ក្រុម​ខ្លាំង​តំណាង​ពី​ខេត្ត​ទាំង​១២តំបន់​ទី​១៖ ក្រុម Aggressive Fight ​លេខ​១ និង​ក្រុម​ King Attack ​លេខ​២។ តំបន់​ទី​២៖ ក្រុម Team Klac Ey លេខ​១ និង​ក្រុម Five Shooter លេខ​២។ តំបន់​ទី​៣៖ ក្រុម​ Michael លេខ​១ និង​ក្រុម​ OtJesKlach លេខ​២។ តំបន់​ទី​៤៖ ក្រុម​ Never Care លេខ១​ និង​ក្រុម​​ EnemyShhooterZ លេខ​២។ តំបន់​ទី​៥៖ ក្រុម You Will Know ​លេខ​១, ក្រុម​ Five Military លេខ​២, ក្រុម​ Revenge of Emperor លេខ​៣ និង​ក្រុម​Successful លេខ​៤​។

Never Care គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​​ចាស់​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​១២​ខាង​លើ​នេះ។ ចាំ​មើល​ តើ​មាន​ក្រុម​ណា​ដែល​មាន​លទ្ធភាព​​យក​ឈ្នះ​លើ​ក្រុម​ Never Care បាន ឬ​ក្រុម​នេះ​នៅ​តែ​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​​ដដែល?

សកម្មភាព​ប្រកួត​កាល​ពី​ឆ្នាំ​២០១៨

មិន​ត្រឹម​តែ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ទូទាំង​ប្រទេស​ដែល​មាន​ប្រាក់​រង្វាន់​​ ២ ០០០​ដុល្លារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​នឹង​តំណាង​​ឲ្យ​ប្រទេស​កម្ពុជា​ចូល​រួម​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​​ MATIC 2019 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត។

ការ​ប្រកួត​ NET2019 ជុំ​ផ្តាច់​ព្រ័ត្រ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​រំជើប​រំជួល​​សប្បាយ​រីក​​​នៅ​ផ្សារ​ទំនើប​អ៊ីអនសែន​សុខ​​នា​ថ្ងៃ​ទី​១២​ ខែ​មករា​នេះ​ ដោយ​សារ​ក្រុម​នីមួយ​ៗ​នឹង​មាន​អ្នក​គាំទ្រ​ មិត្តភក្តិ​របស់​ខ្លួន​ចូល​រួម​លើក​ទឹក​ចិត្ត​យ៉ាង​ច្រើន​កុះករ៕

សកម្មភាព​បហរកួត​កាល​ពី​ឆ្នាំ​២០១៨

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់