• 2019-01-02 02:38:41
  • ប្រដាល់

មក​ដឹង​តម្លៃ​ខ្លួន​​ជើង​ខ្លាំង​ប្រដាល់ ៣ រូប​នេះ​ប្រកួត​ក្នុង​ថ្ងៃ​អបអរ​វិមាន​ឈ្នះ​ឈ្នះ

  • 2019-01-02 02:38:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ប្រដាល់​អបអរ​​សម្ពោធ​វិមាន​ឈ្នះ​​ឈ្នះ ប្រជុំ​ដោយ​ជើង​ខ្លាំង​លំដាប់​ស្រុក​ខ្មែរ​យ៉ាង​ច្រើន​​អស់​រយៈ​ពេល​បី​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨។ ក្នុង​ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ខ្លួន​កីឡាករ​ហាក់​មាន​ការ​ខុស​ប្លែក​ពី​ការ​ប្រកួត​នៅ​តាម​សង្វៀន​ពេល​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​តម្លៃ​ខ្លួន​​កីឡាករ​ល្បី​ៗ​៣​រូប​ខាង​ក្រោម​៖

១-​ឡៅ ចន្រ្ទា ៖ អ្នក​ប្រដាល់​វ័យ​ក្មេង​​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​​បាន​ប្រាប់​មក​កាន់​ Sabay ថា រូប​គេ​ចូល​រួម​​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ពិភព​លោក​ក្នុង​ឱកាស​អបអរ​​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ទទួល​បាន ១២៥០ ដុល្លារ​អាមេរិក។

២-​ពេជ្រ​ ម្ទេស​ខ្លាំង​ ៖ ទទួល​បាន​តម្លៃ​ខ្លួន ៥០០ ដុល្លារ​អាមេរិក​បន្ថែម​លើស​ពី​នេះ​រូប​គេ​ទទួល​ការ​​ឧបត្ថម្ភ​ចំនួន ៥០០ ដុល្លារ​ទៀត​។ ដូច្នេះ​សរុប​ទៅ​​ទទួល​បាន​១​ពាន់​ដុល្លារ​។

៣-​លាង ស៊ីពេជ្រ ៖ បាន​ប្រាប់​ថា​ទទួល​បាន ៣០០​ ដុល្លារ​អាមេរិក បន្ទាប់​ពី​ចាញ់​កីឡាករ​មីយ៉ាន់ម៉ា Min Htet Aung ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់