• 2018-12-31 06:56:08
  • កីឡា​ផ្សេង​ៗ

សូហ្វតេន្នីស ​​បិទ​វគ្គ​​បណ្ដុះបណ្ដាល​​គ្រូ​​មូលដ្ឋាន និង​អាជ្ញាកណ្ដាល​​ថ្នាក់​ជាតិព្រឹកមិញ

  • 2018-12-31 06:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មូលដ្ឋាន និង​​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​នៃ​កីឡា​សូហ្វតេន្និស​បាន​​បញ្ចប់​​កាល​​ពី​ព្រឹក​មិញ​នេះ​ ​នៅ​​មជ្ឈមណ្ឌល​កីឡា​​សូហ្វតេន្នីស​ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ។

ឯកឧត្ដម ជា ប៊ុនហេង (ឆ្វេង)

​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ចំនួន ៣​ថ្ងៃ​​ ​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​សិក្ខាកាម​ចំនួន ៣៥ រូប​បាន​ចូល​រួម។ ថ្លែង​ក្នុង​ឱកាស​​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ឯក​ឧត្ដម ជា​ ប៊ុន​ហេង អនុ​ប្រធាន​ទី​១​សហព័ន្ធ​សូហ្វតេន្នីស​បាន​ឲ្យ​ដឹង​​ថា ​នា​ឆ្នាំ​ក្រោយ​ នឹង​រៀប​ចំ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​​នេះ​ជា​បន្ទាប់​ៗ។ ជា​ពិសេស​ ​ឆ្នាំ​ក្រោយៗ​ នឹង​រៀប​ចំ​ឲ្យ​​បាន​ម៉ត់ចត់​ជាង​នេះ​កាន់​តែ​ខ្ពស់ ដើម្បី​​បង្កើន​គុណភាព​កម្រិត​អាជ្ញាកណ្ដាល និង​គ្រូ​បង្វឹក​​​កម្ពុជា​ឲ្យ​កាន់​តែ​ខ្ពស់​ខិត​ទៅ​រក​កម្រិត​អន្តរជាតិ​នា​ថ្ងៃ​អនាគត​។

ឯក​​ឧត្ដម​​ខាង​លើ​បញ្ជាក់​បន្ថែម​​ថា ​អាជ្ញាកណ្ដាល​កម្រិត​​​អន្តរជាតិ​​កីឡា​​នេះ​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​មាន​​ឡើយ​។ កន្លង​មក​​កម្ពុជា​ក៏​ធ្លាប់​​​​ម្នាក់​​​​អាជ្ញាកណ្ដាល​​កម្រិត​អន្តរជាតិ​ម្នាក់​ដែរ​​គឺ​កញ្ញា​ យី សុធារី ​តែ​ដោយ​សារ​សហព័ន្ធ​សម្រេច​បញ្ចូល​ សុធារី ឲ្យ​មក​ជា​កីឡាករ​ជម្រើស​ជាតិ​វិញ ទើប​មិនទាន់​មាន​​​​ដល់​ពេលនេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់