• 2018-12-31 07:04:26
  • កីឡា​ផ្សេង​ៗ

ព្រឿង​ សុជាតិ​ ទើប​ឈ្នះ​មេដាយ​ប្រាក់​ថ្មីៗ​នេះ​ មិន​មែន​ខាង​ប្រដាល់​

  • 2018-12-31 07:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ព្រឿង​ សុជាតិ​ ទើប​ឈ្នះ​មេដាយ​ប្រាក់​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​វ៉ូវីណាម​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ប៉ុន្តែ​មិន​ទាន់​សម្រេច​បំណង​ចង់​ជាប់​ជម្រើស​ជាតិ​​ដើម្បី​​​តំណាង​ឲ្យ​កម្ពុជា​​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិនោះទេ​

ព្រឿង សុជាតិ​ ខាងឆ្វេង

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ធ្លាប់​ហាត់​កីឡា​វ៉ូវីណាម​នេះ​យូរ​ដែរ​ហើយ​ ប៉ុន្តែ​មិន​បាន​ជាប់​លាប​នោះ​ទេ​ ពោល​មាន​ពេល​ទំនេរ​ពី​ប្រដាល់​គុន​ខ្មែរ​ ទើប​ឆ្លៀត​ទៅ​ហាត់​កីឡា​មួយ​នេះ​បន្ថែម។​ ថ្មីៗ​នេះ​អ្នក​លេង​ក្បាច់គុន​រូប​នេះ​ទើប​តែ​ឈ្នះ​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​​ លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​

កីឡាករ​ដើម​កំណើត​​នៅ​ខេត្ត​​ត្បូងឃ្មុំ​​បន្ត​ថា​ សម្រាប់​ការ​ហ្វឹកហាត់​កីឡា​វ៉ូវីណាម​នេះ​មិន​សូវ​ជា​ពិបាក​នោះ​ទេ​ ដោយ​សារ​ខ្លួន​មាន​គ្រឹះ​ប្រដាល់​ស្រាប់​ទៅ​ហើយ​ ដូច្នេះ​ហាក់​ស្រួល​ និង​ងាយ​ចាប់​បាន។​ បំណង​​នា​ពេល​ខាង​មុខ​​នោះ​ គឺ​ខំប្រឹង​បន្ថែម​ទៀត​ ដើម្បី​បាន​ឱកាស​ជាប់​ជា​ជម្រើស​ជាតិ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​អាច​រក​មេដាយ​ជូន​កម្ពុជា។​

អាជ្ញាកណ្ដាលចៅក្រម ថ្ងៃបិទជើងឯកថ្នាក់ជាតិ

ព្រឿង​ សុជាតិ​ ទទួល​បាន​មេដាយ​ប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​ ៦០​គីឡូក្រាម​ បន្ទាប់​ពី​ចាញ់​កីឡាករ​ សែន​ រ៉ាឌី​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃ​ទី២៨​កន្លង​ទៅ​នេះ។​ សហព័ន្ធ​កីឡា​វ៉ូវីណាម​ បាន​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ រួច​ហើយ​កាល​ពី​ថ្ងៃ​ទី២៦-២៨​ ធ្នូ​ នៅ​ឯ​កីឡដ្ឋាន​ស្តាត​ចាស់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់