• 2018-12-27 02:16:07
  • បាល់ទះ

ប្រធាន​ក្រុម​បាល់ទះ​កម្ពុជា សួន ចាន់ណារ៉ូ បង្ហើប​ថា​កីឡាករ​ជម្រើស​ជាតិ​ស្ទើ​តែទាំង​អស់ មានក្របខណ្ឌរដ្ឋ​

  • 2018-12-27 02:16:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា សួន ចាន់ណារ៉ូ​ ​បង្ហើប​ថា ក្រុម​​កីឡាករ​ជម្រើស​ជាតិ​ស្ទើរ​តែ​ទាំង​អស់​​សុទ្ធ​តែ​ទទួល​បាន​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។

ស៊ុន ចាន់ណារ៉ូ

បុរស​ទើប​​រៀប​អាពាហ៍ពិពាហ៍​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​​​ទាំង​អស់​ ​មាន​ប្រហែល​ជា ៩០ % កំពុង​មាន​ការងារ​ជា​មន្ត្រី​ប៉ូលិស។ ​លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ការងារ​​នេះ ក៏​នឹង​ស្ថិត​ក្នុង​គម្រោង​​បញ្ចូល​ឲ្យ​មាន​ការងារ​នេះ​​ដូច​គ្នា​ដែរ ដែល​នេះ​ជា​​​ការ​រៀប​ចំ​មួយ​យ៉ាង​ល្អ​របស់​ថ្នាក់​ដឹក​នាំ​។

ប្រធាន​​ក្រុម​បាល់ទះ​ខាង​លើ​ដដែល​បន្ថែម​ថា ការ​លើក​ទឹក​ចិត្ត​យ៉ាង​ល្អ​នេះ ​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​មិន​ធ្លាប់​ចង់​ក្លាយ​ជា​កីឡាករ​ អាច​ងាក​មក​ចូល​ហ្វឹកហាត់​កីឡា ពិសេស​អាច​បង្កើន​ធនធាន​​កីឡាករ​បាល់ទះ​ឲ្យ​កាន់​តែ​ច្រើន​ឡើង​។ ​​ ​សព្វថ្ងៃ​នេះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​លើ​ក្ដារ​នេះ​មាន​កីឡាករ​សរុប​ចំនួន ១៨ នាក់​ដែល​បាន​ជ្រើស​រើស​ដោយ​លោក Li Jun ​​​គ្រូ​ជម្រើស​ជាតិ​។ ក្នុង​ចំណោម ១៨ នាក់​នោះ​មាន៤​រូប​ជ្រើស​ចេញ​ពី​ក្លឹប​ក្រសួង​មហាផ្ទៃ​ និង ១៤ រូប​ទៀត​ជ្រើស​ចេញ​ពី​ក្លឹប​វិសាខា៕

ក្រុម​កីឡាករ​បាល់ទះ​កម្ពុជា​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់