• 2018-12-25 13:48:11
  • បាល់ទាត់

ក្លឹប​ទាំង​ ៤ ដែល​មាន​កីឡាករ​ឈ្នះ​ Ballon d'Or ច្រើន​ជាង​គេ

  • 2018-12-25 13:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​ក្លឹប​ទាំង​ ៤​ដែល​មាន​កីឡាករ​ឈ្នះ​ Ballon d'Or ច្រើន​ជាង​គេ​៖

៤. Juventus៖ មាន​កីឡាករ​ដែល​ឈ្នះ​ពាន​ Ballon d'Or ចំនួន ៨​ដង​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ Omar Sivori (១៩៦១), វីរបុរស​បារាំង​ Michel Platini (១៩៨៣,១៩៨៤,១៩៨៥), Roberto Baggio (១៩៩៣), វីរ​បុរស​បារាំង​ Zinedine Zidane (១៩៩៨) និង​ ចុង​ក្រោយ​គឺ Pavel Nedved ដែល​បាន​ឈ្នះ​ក្នុង​ ២០០៣។

៣, AC Milan៖ មាន​កីឡាករ​ដែល​ឈ្នះ​ពាន​ Ballon d'Or ចំនួន ៨​ដង​ ដោយ​ក្នុង​នោះ​មាន​ដូច​ជា Gianni Rivera (១៩៦៩), Ruud Gullit (១៩៨៧), វីរបុរស​ហុល្លង់​ Marco Van Basten (១៩៨៨, ១៩៨៩, ១៩៩២), ប្រធានាធិបតី​ Liberia បច្ចុប្បន្ន​ និង​ ជា​អតីត​ខ្សែ​ប្រយុទ្ធ​លីបេរីយ៉ា​ George Weah (១៩៩៥), Andriy Shevchenko (២០០៤) និង​ចុង​ក្រោយ​គឺ Kaka ដែល​បាន​ឈ្នះ​ក្នុង​ឆ្នាំ ២០០៨។

២. Barcelona៖ មាន​កីឡាករ​ដែល​បាន​ឈ្នះ​ពាន​នេះ ចំនួន​ ១១​ដង​ ដោយ​ក្នុង​នោះ Luis Enrique (១៩៦០), Johan Cryuff (១៩៧៣, ១៩៧៤), Hristo Stoichkov (១៩៩៤), Rivaldo (១៩៩៧) និង​ Lionel Messi បាន​ឈ្នះ​ពាន​នេះ ៥​ដង​។

១. Real Madrid៖ មាន​កីឡាករ​ដែល​ឈ្នះ​ពាន​នេះ ចំនួន ១១​ដង​ ដោយ​ក្នុង​នោះ Alfredo di Stefano (១៩៥៧, ១៩៥៩), Raymonnd Kopa (១៩៥៨), Luis Figo (២០០០), Ronaldo ប្រេស៊ីល​ (២០០២), Fabio Cannavaro (២០០៦), Cristiano Ronaldo ឈ្នះ​ ៤​ដង​ពេល​លេង​ឲ្យ Real Madrid និង​ ចុង​ក្រោយ​គឺ Luka Modric ឈ្នះ​ក្នុង​ឆ្នាំ ២០១៨៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់