• 2018-12-25 08:41:26
  • កីឡា​ផ្សេង​ៗ

រៀន​ចប់​ថ្ងៃ​នេះ​ សិស្ស​ឆ្នើម​២០​រូប​ បាន​ធ្វើ​ជា​ចៅក្រម ​អាជ្ញាកណ្ដាល​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​វ៉ូវីណាម​តែ​ម្ដង​

  • 2018-12-25 08:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ ចៅក្រម​កម្រិត​អន្តរជាតិ​រយៈពេល៤ថ្ងៃរួម​មក​ សហព័ន្ធ​នឹង​ជ្រើស​រើស​សិក្ខាកាម​ឆ្នើម​ចំនួន​២០នាក់​ ដើម្បី​កាក់​សេចក្ដី​នា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ដែល​ចាប់​ផ្ដើម​ពី​ស្អែក​នេះ​ហើយ។​

ទិដ្ឋភាពហ្វឹកហាត់

លោក​ អ៊ូ​ រតនា​ អនុប្រធាន​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​អាច​វាយ​តម្លៃ​ថា​ល្អ​មែនទែន​ សិក្ខាកាម​ចូលរួម​គ្រប់រូប​យក​ចិត្ត​ទុកដាក់​សិក្សា​រៀន​សូត្រ​ និង​គោរព​វិន័យ។​ និទ្ទេស​ល្អ​ ៦០​%​ មធ្យម​៣០%​ និង​ខ្សោយ​១០%។​

អនុប្រធាន​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​ជឿជាក់​ថា​សិក្ខាកាម​ឆ្នើម​ទាំង​២០រូប​នោះ​ នឹង​រឹតតែ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ។​ ប្រសិន​បើ​ចៅក្រម ​អាជ្ញាកណ្ដាល​កាត់​ក្ដី​ច្បាស់លាស់​ មាន​ន័យ​ថា​កំពុង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កីឡាករ​ កីឡា​ការិនី​ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ជឿជាក់​ និង​សប្បាយ​រីករាយ​ក្នុង​ការ​ចូលរួម​បន្ត​ទៀត​ក៏​ដូច​ជា​ការ​ខំប្រឹង​ប្រែង​ហ្វឹក​ហាត់បន្ថែម​ទៀត​ផង​ដែរ។​

ទិដ្ឋភាព​ទទួល​វិញ្ញាបនបត្រ​

សូម​បញ្ជាក់​ដែរ​ថា​ ថា​វគ្គ​សិក្សា​ចៅក្រម​អាជ្ញាកណ្ដាល​របស់​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ នេះ​ធ្វើ​ឡើង​រយៈពេល​៤​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៥​ ខែ​ធ្នូ​ ២០១៨។​ សិក្ខាកាម​ចូលរួម​សរុប​ទាំង​អស់​ ៥០នាក់​ មក​ពី​៥ខេត្ត​ គឺ​កំពង់ចាម​ កំពង់ធំ​ ស្វាយរៀង​ ព្រៃវែង​ និង​ជុំវិញ​រាជធានី​ភ្នំពេញ។​ ស្អែក​នេះ​សហព័ន្ធ​នឹង​ចាប់ផ្ដើម​បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​របស់​ខ្លួន​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់