• 2018-12-24 03:00:52
  • កីឡា​ផ្សេង​ៗ

ប៉ាល​ ជីវ័ន​ ទទួល​បាន​បច្ចេកទេស​ថ្មី​ៗពីរ​ ក្រោយ​បាន​រៀន​ជា​គ្រូ​មក​ពី​ប៊ុលហ្គារី​

  • 2018-12-24 03:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​តេក្វាន់ដូ​ ITF​ កម្ពុជា​ ប៉ាល​ ជីវ័ន​ ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ចំនួន​ពីរ​ គឺ​បច្ចេកទេស​កម្ដៅ​សាច់ដុំ​ និង​បច្ចេកទេស​មេគុន​ ពី​សំណាក់​គ្រូ​ឧបទេស​មក​ពី​ប៊ុលហ្គារី​ ក្រោយ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​

កីឡាករ ប៉ាល ជីវ័ន(ឆ្វេង)

ម្ចាស់​មេដាយ​មាស​ ជើងឯក​អាស៊ី​លើក​ទី៩​ រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​វគ្គ​សិក្សា​នេះ​ពិត​ជា​ល្អ​មែន​ទែន​ ព្រោះ​បាន​គ្រូ​លំដាប់​អន្តរជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពិភពលោក​បែប​នេះ។​ ចំពោះ​បច្ចេកទេស​ក៏​ដូច​ជា​មេរៀន​ដែល​គ្រូ​មក​ពី​ប៊ុលហ្គារី​បាន​បង្រៀន​នេះ​ គឺ​ផ្ដោត​សំខាន់​បច្ចេកទេស​កម្ដៅ​សាច់ដុំ​ ប្លែក​និង​ធ្វើ​រហូត​ទៅ​ដល់​ ៤០​នាទី​ មុន​ចាប់​ផ្ដើម​ហាត់​ស្នៀត​ ឬ​ប្រកួត។​ មួយ​ទៀត​នោះ​ គឺ​បច្ចេកទេស​មេគុន​ ប្លែក​ថ្មី​ និង​ទំនើប​ខុស​ពី​មុន។​

រូបភាពសហព័ន្ធ

កីឡាករ​ឆ្នើម​របស់​សហព័ន្ធ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ ឆ្លងកាត់​វគ្គ​សិក្សា​នេះ​អាច​ចាប់​បាន​ប្រហែល​ ៦០​-៧០%​ ហើយ​នឹង​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ព្រោះ​បាន​ថត​វីដេអូ​ឯកសារ​ទុក​រួច​ហើយ​ សម្រាប់​យក​មក​មើល​ដើម្បី​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត។​ ម្ចាស់​មេដាយ​កម្រិត​អន្តរជាតិ​ច្រើន​គ្រឿង​រូប​នេះ​បន្ថែម​ទៀត​ថា​ នឹង​យក​បច្ចេកទេស​ថ្មីៗ​ទាំង​នេះ​ដើម្បី​បង្ហាត់​សិស្ស​គុន​របស់​ខ្លួន​ជា​បន្ត​ទៀត។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រយៈពេល​ ៦ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៩​ ដល់​​២៤​ ឆ្នាំ​២០១៨​ ដោយ​មាន​គ្រូ​ឧបទេស​មក​ពី​ប្រទេស​ប៊ុលហ្គារី​ លោក​គ្រូ​ Grand Master Kim Ung Chol​ ជា​ប្រធាន​អាជ្ញាកណ្ដាល​ ចៅក្រម​ រៀបចំ​ការ​ប្រកួត​ពិភពលោក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់