• 2018-12-21 06:59:38
  • កីឡា​ផ្សេង​ៗ

ស​ សុខា៖ ​ក្រសួង​អប់រំ​មាន​តែ​តួ​​លេខ​ថវិកា​ប៉ុណ្ណោះ​ ឯ​លុយមែនទែននៅ​ក្រសួង

  • 2018-12-21 06:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ និយាយ​មែនទែន​ទៅ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​តែ​តួ​​លេខ​ទឹក​ប្រាក់​ប៉ុណ្ណោះ​ លុយ​គឺ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ឯណោះ​ទេ​ ដូច្នេះ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​​ប្រាក់​លើកទឹក​ចិត្ត​ សូម​អភ័យទោស​ផង​ ប៉ុន្តែ​ប្ដេជ្ញា​នឹង​ពន្លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ទិដ្ឋភាពព្រឹកមិញ

រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​តំណាង​ឲ្យ​រដ្ឋមន្ត្រី​ ហង់​ ជូនណារ៉ុន​ មាន​ចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ប្រគល់​ថវិកា​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ ដែល​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​កន្លង​ទៅ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម ស សុខា ​បន្ថែម​ទៀត​ថា​ កីឡាករ​ កីឡា​ការិនី​ខ្លះ​ ដោយ​សារ​ប្រាក់​លើក​ទឹកចិត្ត​យូរ​ពេក​ភ្លេច​ថា​ខ្លួន​ឯង​ ត្រូវ​ទទួល​បាន​ប្រាក់​រឿង​អ្វី​ ប្រាក់​រង្វាន់​ប្រកួត​នៅ​ពេល​ណា​ ទាល់តែ​គេ​ប្រាប់​ទើប​នឹក​ឃើញ​វិញ។​ ពី​នីតិវិធី​មួយ​ចំនួន​មាន​ការយឺតយ៉ាវ​ ប៉ុន្តែ​លើក​ក្រោយ​ៗ​នេះ​ឯកឧត្ដម​នឹង​ប្ដេជ្ញា​ពន្លឿន​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ ដូច​អ្វី​ដែល​ធ្លាប់​បាន​លើក​ឡើង​ទៅកាន់រដ្ឋមន្ត្រី​នា​ពេល​កន្លង​ទៅ​នេះ។​ ដោយ​សារ​តែ​ឯកឧត្ដម​ ទើប​​កាន់កិច្ចការ​នេះ​ ដូច្នេះ​រយៈពេល​ ២-៣​ខែ​​ មិន​អាច​កែប្រែ​បាន​ភ្លាម​ៗ​នោះ​ទេ។​

ទិដ្ឋភាពព្រឹកមិញ

កាល​​​ពី​ព្រឹក​​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​ ស​ សុខា​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ប្រគល់​ថវិកា​លើក​ទឹក​ចិត្ត​​ចំនួន​ ៤៧៣,៥០០,០០០​ លាន​រៀល​ ដល់អត្តពលិក​លើ​៥ប្រភេទ​កីឡា។​ ទី១​ កីឡា​គុន​ដាវ​ ទី២​ កីឡា​ការ៉ាតេដូ​ ទី៣​ កីឡា​សូហ្វតេនីស​ ទី៤​ កីឡា​ប្រណាំង​ទោចក្រយាន​ និង​ទី៥​ កីឡា​ប៉េតង់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់