• 2018-12-20 02:02:13
  • បាល់ទាត់

ចាប់​ឆ្នោត League Cup ក្រុម Spurs ជួប Chelsea ឯ Man City ប៉ះ​ដៃ​គូ​គីឡូ​ស្រាល

  • 2018-12-20 02:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

League Cup បាន​រក​ឃើញ​៤​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់​ពី​យប់​មិញ Spurs បាន​យក​ឈ្នះ Arsenal ក្រៅ​ដី ២-០ និង Chelsea ជោគជ័យ​លើ Bournemouth ១-០។ ដូច្នេះ​សរុប​ក្រុម​ដែល​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​ Manchester City, Burton Albioon, Spurs និង Chelsea។

ក្រោយ​ពី​ចប់​ការ​ប្រកួត​យប់​មិញ​ ក៏​មាន​មាន​ការ​ចាប់​ឆ្នោត​​ភ្លាម​ៗ​ក្នុង​នោះ​ក្រុម​ការពារ​តំណែង​ជើងឯក Man City ជួយ​ក្រុម Burton មក​ពី  League One។ ឯ Spurs នឹង​ប៉ះ​ក្រុម​រួម​ទីក្រុង​ឡុងដ៏ Chelsea។ ចំពោះ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ត្រូវ​លេង​​២​ជើង​នៅ​ថ្ងៃ​ទី ៧ និង ១២ ខែ មករា​ខាង​មុខ។

ប្រកួត​ជើង​ទី​១ Man City និង Spurs​ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ក្លឹប Burton បាន​ឡើង​មក​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន League Cup៕

ទស្សនា​ការប្រកួត​​យប់​មិញ

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់